រយៈពេល១ឆ្នាំនៅខេត្តកំពង់ចាម foodpanda បានជួយសម្រួលអ្វីខ្លះដល់ម្ចាស់អាជីវកម្ម និងអតិថិជនរបស់ខ្លួន?

ក្នុងរយៈពេលមួយឆ្នាំនៃការបម្រើសេវាកម្មនៅខេត្តកំពង់ចាមកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្មក៏ដូចជាអតិថិជនជាច្រើនក្នុងការដឹកជញ្ជូនម្ហូបអាហារ ប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត។  

ជាមួយរយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន​ និងកន្លែងលក់ម្ហូបអាហារជាង200កន្លែងរួចមកហើយនៅក្នុងខេត្តកំពង់ចាម។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្មជាច្រើនកន្លែង នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19នេះ។

ជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូននៅខេត្តកំពង់ចាមជាច្រើនផងដែរ ពោលគិតមកដល់ពេលនេះមានបុគ្គលិកចំនួនជាង100នាក់ទៅហើយនៅក្នុងខេត្តមួយនេះ។ ក្នុងការជួយឲ្យអាជីវកម្មជាច្រើនមានកំណើនក្នុងការលក់ជាងមុន ក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមមួយកម្រិតទៀត។

នៅក្នុងការអបអរគម្រប់ខួបមួយឆ្នាំនេះដែរ foodpanda ក៏មានផ្តល់ជាប្រម៉ូកូដបញ្ចុះតម្លៃ 50%​ រហូតដល់2.5$ពេលកុម្ម៉ង់ចាប់ពី3$ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនខេត្តកំពង់ចាមទាំងអស់គ្នា។ មិនត្រឹមតែជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជានោះទេ foodpanda ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ហើយនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19នេះ foodpanda ក៏បានធ្វើការផ្តល់ជាសម្ភារៈបរិក្ខាពេទ្យទៅដល់មន្ទីពេទ្យ និងក្រសួងនានាជាច្រើនកន្លែង។ 

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។ ជាការពិតណាស់បើទោះបីជាកម្ពុជាកំពុងទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ19ក្ដី ក៏ foodpanda នៅតែព្យាយាមបន្តពង្រីកខ្លួនទៅកាន់បណ្តាខេត្តផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងការដឹកជញ្ជូនម្ហូបអាហារប្រកបដោយសុវត្ថិភាពខ្ពស់។​

ដូច្នេះកុំភ្លេចណ៎ា ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ទាំងអស់គ្នាដើម្បីកុម្ម៉ង់​ទិញ អាហារឆ្ងាញ់ៗ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

ចូលរួម Subscribe Channel Telegram របស់ foodpanda KH https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ  និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ។ 

កុំភ្លេចណា៎ ត្រូវប្រកាន់ខ្ចប់វិធានការ3កុំ៣ការពារ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ19ទាំងអស់គ្នា៕ 

ព័ត៌មានគួរតែអានបន្ទាប់