ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ foodpanda បានពង្រីកខ្លួនដល់ខេត្តកំពង់ស្ពឺហើយ

foodpanda កំពុងធ្វើការពង្រីកសាខាទៅតាមខេត្តបន្តបន្ទាប់ ចង់ផ្តល់ឱកាសដល់អាជីវកម្មតូច​ មធ្យម ឲ្យមានការលក់ដូរកាន់តែប្រសើរ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ ទោះនៅតាមបណ្តាខេត្តក៏ដោយ foodpanda ក៏នឹងជួយសម្រួលទុក្ខលំបាកដល់ប្រជាជនទាំងអស់គ្នា។ ម៉្យាងវិញទៀត foodpanda ចង់ជួយដល់អ្នកដែលមិនទាន់មានការងារធ្វើមិនថា​ បុរសៗ ឬបងៗស្រ្តីៗ ដែលកំពុងត្រូវការថវិការ សម្រាប់គ្រួសារក្នុងពេលលំបាកនេះ។ 

បច្ចុប្បន្ននេះ ទោះបីប្រទេសយើងបើកដំណើរការឡើងវិញក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយធ្វើការកុម្ម៉ង់ពី foodpanda ដើម្បីសុវត្ថិភាពមនុស្សជុំវិញខ្លួនយើង។ មិនត្រឹមតែប៉ុណ្ណោះទេ ធ្វើការកុម៉្មង់តាម foodpanda អាចជួយដល់ម្ចាស់អាជីវកម្មផង ព្រមទាំងអ្នកដឹកជញ្ចូនទាំងអស់គ្នាផងដែរ។ 

ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ foodpanda​ លើកទឹកចិត្តដល់ប្រជាជនឲ្យនៅផ្ទះដោយធ្វើការកុម្ម៉ង់ម្ហូបអាហារ តាម app foodpanda ។ ភ្ញៀវទាំងអស់គ្នានឹងទទួលបាននូវសេវាកម្មរហ័សទាន់ចិត្ត សុវត្ថិភាពបំផុត តាមរយៈការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈនឹងដឹកជូន​ដល់មុខផ្ទះតែម្តង។

នៅថ្ងៃទី31ខែឧសភានេះ អ្នកកំពង់ស្ពឺអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី foodpanda ពីហាងជាច្រើនកន្លែងជាមួយនិងសេវាកម្មរហ័សទាន់ចិត្ត។ foodpanda ក៏មានជាកាដូពិសេសជូនដល់អ្នកកំពង់ស្ពឺទាំងអស់គ្នាផងដែរ ដោយប្រើកូត ‹‹ HELLOKPS ›› ដើម្បីទទួលបាន 50% off រហូតដល់3$សម្រាប់ការកុម្មង់ចាប់ពី 3$ឡើងទៅ (សម្រាប់អតិថិជនថ្មី) ងាយៗជាមួយនិងអាហារឆ្ងាញ់ៗជាច្រើនមុខ បានទាំងសុវត្ថិភាព​ សេវាកម្មរហ័ស និងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់។ 

ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។

ចឹងចាំអីទៀត ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។​ អ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេកបុករបស់ foodpanda ។ សូមអនុវត្តឲ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ទាំងអស់គ្នា៕ 

ព័ត៌មានគួរតែអានបន្ទាប់