foodpanda ប្រារព្ធពិធីចែកអំណោយដល់ជនរងគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង

នាពេលថ្មីៗនេះ ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួនទៀត ដែលទទួលរងនូវ សោកនាដកម្មទឹកជំនន់ ដែលបានបង្ករអោយមានការខូចខាតជាច្រើន និង រហូតដល់តម្រូវអោយមាន ការជម្លៀសប្រជាជន ចេញពីទីលំនៅទៅកាន់ទីទួលសុវត្ថិភាពទៀតផង។​ 

ហេតុនេះហើយ ទើបក្រុមហ៊ុន foodpanda ដែលជាកម្មវិធីកុម្ម៉ង់អាហារតាមទូរស័ព្ទដៃកំពុងទទួលបានការគាំទ្រខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តបាត់ដំបងផ្ទាល់ បានប្រារព្ធពិធីចែកស្បៀងអាហារ និង សម្ភារៈប្រើប្រាស់ ក្នុងគោលបំណង ជួយសម្រាលដល់ទុក្ខលំបាកបងប្អូនជនរងគ្រោះ ព្រមទាំង ក្រុមការងារដឹកជញ្ជូនរបស់ខ្លួន កាលពីថ្ងៃទី 6 ខែ វិច្ឆិការ ឆ្នាំ 2020។

foodpanda បានឧបត្ថម្ភដល់ប្រជាជន និង បុគ្គលិករបស់ខ្លួន នៅខេត្តបាត់ដំបង សរុបចំនួន 250 គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ សាប៊ូលាងដៃ ថ្នាំរាគ ថ្នាំ Paracetamol អូរ៉ាលីត្រ ភួយ​ ក្រម៉ា និង ឆៃពៅ ស្មើៗគ្នា។ គ្រឿងឧ​បភោគបរិភោគ ថ្នាំ និង សម្ភារៈទាំងនេះ ត្រូវបានផ្តល់អោយ ជាការឆ្លើយតបទៅនឹងតម្រូវការនៃ កង្វះខាតស្បៀង និង ជម្ងឺប្រឈមផ្សេងៗ ដែលបណ្តាលមកពី គ្រោះធម្មជាតិដ៏កាចសាហាវនេះផងដែរ។

អ្នកតំណាង foodpanda បានអោយដឹងថា “foodpandaតែងតែមានការប្តេជ្ញាចិត្ត ក្នុងការគ្រាំទ្រសហគមន៍ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ឬ ឧបទ្ទវហេតុផ្សេងៗ។ ហើយ foodpanda ក៏សង្ឃឹមថា សកម្មភាពសប្បុរសធម៌នេះ នឹងជម្រុញសាធារណជនអោយបន្តការគាំទ្រដល់ជនរងគ្រោះ និង ខ្វះខាតដូចគ្នា។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន foodpanda ជាក្រុមហ៊ុនមួយដែលតែងតែចូលរួមយ៉ាងសកម្ម នូវរាល់សកម្មភាពសប្បុរសធម៌ផ្សេងៗ។ ការជួយជ្រោមជ្រែងប្រទេសជាតិ និង សម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចមួយរបស់ foodpanda ហើយក្រុមហ៊ុនក៏មានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលបានក្លាយខ្លួនជាចំណែកមួយដ៏សំខាន់សម្រាប់សហគមន៍ ក៏ដូចជាប្រទេសជាតិផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសបុកផេករបស់ foodpanda ហើយទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ពី Playstore ឬ App Store ។

ព័ត៌មានគួរតែអានបន្ទាប់