foodpanda បានមកដល់ក្រុងបាវិតហើយ! កម្មង់ឥឡូវនេះ និងមានមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន foodpanda បានធ្វើការពង្រីកសេវាកម្មដឹកជញ្ជូនរបស់ខ្លួនទៅដល់ ទីក្រុងបាវិតហើយ! ជាមួយកម្មវិធី foodpanda អតិថិជនបាវិតអាចធ្វើការដាក់កុម្ម៉ង់ម្ហូប និងភេសជ្ជៈឆ្ញាញ់ៗ បានយ៉ាងងាយស្រួល និងដឹកជញ្ជូនដល់មាត់ទ្វារក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
ក្នុងព្រឹត្តការណ៍ដ៏ពិសេសនេះ foodpanda មិនរំលងក្នុងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនឡើយ ដោយ foodpanda មានការផ្ដល់ជូនប្រម៉ូសិនយ៉ាងពិសេសគឺការបញ្ចុះតម្លៃរហូតដល់ទៅ ៥០%។ ការផ្ដល់ជូនរួមមាន៖
- គ្រាន់តែប្រើប្រាស់ប្រូម៉ូកូដ “BAVET” អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 50% ចុះត្រឹម $3 និងការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី $6 ឡើងទៅ ។
លក្ខខណ្ឌត្រូវអនុវត្តគឺសាមញ្ញៗណាស់គ្រាន់តែ អតិថិជនទាំងអស់ដែលកម្មង់ម្ហូបអាហារ ទំនិញ ឬផលិតផលផ្សេងៗ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយមិនមានកំណត់ថ្លៃចំណាយក្នុងការកុម្ម៉ង់ឡើយ។ ដូចនេះ បើលោកអ្នកធ្វើការកុម៉្មង់នៅលើ foodpanda កាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដូចគ្នា។ រង្វាន់ទាំងអស់ដែលមានក្នុងកម្មវិធីឈ្នះរង្វាន់នេះមានដូចជា៖
1. រង្វាន់ប្រចាំសប្ដាហ៍សរុប៖
- ទូរទស្សន៍ Samsung 55 inches ចំនួន 12 រង្វាន់
- បាស JBL Partybox Encore Essential ចំនួន 12 រង្វាន់
- បាស JBL Partybox On-The-Go ចំនួន 12 រង្វាន់
- កាស JBL Over Ears ចំនួន 12 រង្វាន់
- បាស JBL Flip 6 ចំនួន 12 រង្វាន់
- កាសអត់ខ្សែ JBL Tune 230NC TWS ចំនួន 12 រង្វាន់
- តុក្កតា Pau-Pau ចំនួន 300 រង្វាន់។
2. រង្វាន់ប្រចាំខែសរុប៖
- ម៉ូតូ Yamaha QBIX ចំនួន 3 រង្វាន់
- ទូរស័ព្ទ iPhone 14 Pro Max 256GB ចំនួន 3 រង្វាន់
- កុំព្យូទ័រយួរដៃ MacBook Air ចំនួន 3 រង្វាន់។
3. រង្វាន់ធំប្រចាំកម្មវិធី៖
- រថយន្ត Toyota Raize 2023 ចំនួន 1 រង្វាន់។
កម្មវិធីនេះចាប់ពីថ្ងៃទី 8 ខែ សីហា ឆ្នាំ 2023 រហូតដល់ថ្ងៃទី 30 ខែ តុលា ឆ្នាំ 2023 លោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីចែករង្វាន់នេះផងដែរ ដោយធ្វើការតាមដានគេហទំព័រហ្វេសប៊ុក foodpanda ឬចូលទៅកាន់គេហទំព័រព័ត៌មាននៃការចាប់ឆ្នោតតាមរយៈ https://www.foodpanda.com.kh/en/contents/LuckyDrawPromotion ជាការស្រេច។
ក្រុមហ៊ុន foodpanda នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនជារៀងរាល់សប្ដាហ៍ និងរៀងរាល់ខែ ទៅតាមប្រភេទរង្វាន់នីមួយៗទៅតាមលក្ខខណ្ឌនៃការផ្ដល់ជូនរបស់ក្រុមហ៊ុន។ អ្នកឈ្នះរង្វាន់នីមួយៗប្រចាំសប្ដាហ៍ និងប្រចាំខែ នឹងត្រូវបានប្រកាសក្នុងហ្វេសប៊ុកផេក foodpanda ហើយអ្នកឈ្នះអាចមកបើករង្វាន់នៅការិយាល័យក្រុមហ៊ុន foodpanda ។
foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារការផ្ដល់ជូនសេវាកម្មរហ័សទាន់ចិត្ត តម្លៃដឹកជញ្ជូនសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាហេតុធ្វើឲ្យ foodpanda មានការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រច្រើន។ foodpanda បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីចិត្ត ដើម្បីបន្ដរក្សាសេវាកម្មល្អ និងពង្រីកខ្លួនដើម្បីផ្ដល់ភាពងាយស្រួល ក៏ដូចជាការងារជូនប្រជាពលរដ្ឋកម្ពុជាក្នុងបណ្ដាខេត្តក្រុងផ្សេងៗនិងសេវាកម្មផ្សេងៗទៀតក្នុងពេលឆាប់ៗនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ៖ www.foodpanda.com.kh ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ៖ https://rider.foodpanda.com.kh៕