ដឹកជញ្ជូនដោយឥតគិតថ្លៃ ថែមទាំងមានបញ្ចុះតម្លៃរហូតដល់ 40% ពី foodpanda ទៀត!
ដើម្បីសុវត្ថិភាពទាំងអស់គ្នា គួរធ្វើចត្តាឡីស័កនៅផ្ទះណោះ? អ៊ីចឹងឃ្លានអីក៏ដោយ គួរតែប្រើប្រាស់សេវាកម្មដឹកជញ្ជូនមកផ្ទះ ជៀសជាងការចេញក្រៅនៅទីប្រជុំជន។ កំពុងគិតមែនទេ ថាគួរប្រើប្រាស់សេវាកម្មមួយណា? បើប្រិយមិត្តកំពុងតែរកសេវាដឹកជញ្ជូនរហ័សចាំអត់ដល់ 30 នាទី និងចង់ចំណាយតិច FoodBuzz សូមណែនាំ foodpanda ព្រោះខែឧសភានេះមានប្រូម៉ូសិនអស់ស្ទះតែម្ដង។ ចង់ដឹងថាជាប្រូម៉ូសិនអ្វីមែនទេ?
ក្នុងខែ ឧសភា មួយខែពេញ ប្រិយមិត្តនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ 40% ពីភោជនីយដ្ឋាន និងហាងភេសជ្ជៈល្បីៗដូចជា៖ Yellow Cab, Park Café, KFC, TOUS les JOURS, Tube Cafe, Starbucks, នស២រ និងជាច្រើនផ្សេងទៀតដែលអ្នកអាចរកបន្ថែមបាននៅលើកម្មវិធីទូរស័ព្ទដៃ foodpanda។ ប៉ុណ្ណេះ មិនថាជាអាហារពេលព្រឹក ថ្ងៃ ល្ងាច សម្រន់ ឬ ភេសជ្ជៈឡើយ លែងពិបាកគិតថាញ៉ាំទៀតហើយ ព្រោះនៅលើ foodpanda មានសឹងទាំងអស់។
មិនទាន់អស់ទេ! foodpanda នៅមានកាដូពិសេសមួយទៀត នោះគឺ voucher $3 សម្រាប់អ្នកប្រើប្រាស់ដំបូង។ អ្នកអាចប្រើប្រាស់ Voucher នេះបានដោយគ្រាន់តែវាយកូដ “HELLOPANDA” ទៅលើការចំណាយលើសពី $6 ឡើងទៅ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ រាល់ការកុម្ម៉ង់ពីគ្រប់ហាងទាំងអស់ពី foodpanda ប្រិយមិត្តនឹងទទួលបានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ឃើញអត់ FoodBuzz ប្រាប់ពីកន្លឹះចំណាយតិចហើយ សុវត្ថិភាពទៀត។
Foodpanda តែងតែផ្ដល់ជូនភាពងាយស្រួល ជម្រើសអាហារសម្បូរបែប និងសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជនជុំវិញពិភពលោក។ ត្រឹមរយៈពេល 8 ឆ្នាំ ក្រុមហ៊ុនដឹកជញ្ជូនអាហារមួយនេះបានពង្រីកសាខាទៅទីផ្សារអាស៊ី និងអ៊ឺរ៉ុប នៅតាមបណ្ដាប្រទេសដូចជាទីក្រុងហុងកុង ប្រទេសសឹង្ហបុរី ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដេស ឥណ្ឌា រ៉ូម៉ានា ប្រ៊ុយណេ ប៊ុលហ្គារី និងចុងក្រោយគឺ កម្ពុជា។ មិនត្រឹមតែផ្ដល់ភាពងាយស្រួលជូនប្រិយមិត្តរស់នៅភ្នំពេញឡើយ តែ foodpanda តែងតែមានការផ្ដល់ជូនជាញឹកញាប់ទៀតផង។
ទាំងចំណាយប្រាក់តិច ចំណេញពេលវេលា ថែមទាំងបានញ៉ាំអាហារដែលអ្នកចូលចិត្តទៀត រំលងឱកាសនេះម៉េចកើត!