ថ្ងៃទី ១៤ ដល់ ១៦ F&B មានការតាំងពិព័រណ៍ ខេមហ្វួត​ ខេមហូថែល និងប្រកួតផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិ!

គណៈកម្មាធិការរៀបចំពិព័រណ៍ CAMFOOD/CAMHOTEL បានប្រកាសថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 14-16 ខែកញ្ញា ឆ្នាំ 2023 នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ជាមួយនឹងមានការត្រឡប់មកវិញសារជាថ្មីនៃការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិ។ 

ព្រឹត្តិការណ៍ពិរពណ៍ B2B អន្តរជាតិប្រចាំឆ្នាំ​​ សម្រាប់វិស័យបដិសណ្ឋារកិច្ច និងឧស្សាហកម្ម F&B នេះត្រូវបានប្រារព្ធធ្វើឡើងលើកទី 10 ដែលចាប់ផ្តើមតាំងពីឆ្នាំ 2009​ មកម្លេះ ហើយនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់ឧស្សាហកម្មនេះផងដែរ ដែលមានក្រុមហ៊ុន និងម៉ាកយីហោក្នុងស្រុក និងអន្តរជាតិចូលរួមជាង 250 ហើយចំនួនអ្នកចូលរួមជាង 12,000 ត្រូវបានរំពឹងថានឹងមកទស្សនាពិរពណ៍ នេះសម្រាប់រយៈពេលបីថ្ងៃ។

ជាថ្មីម្តងទៀត សហព័ន្ធទេសចរណ៍កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាផ្លូវការ ដឹកនាំក្នុងការរៀបចំការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចផងដែរនៅក្នុងព្រឹត្តិការណ៍​ CAMFOOD/CAMHOTEL 2023 រួមមាន ការប្រកួតចំអិនម្ហូបដោយផ្ទាល់ មានដូចជា នំបញ្ចុកសៀមរាប, សម្លកកូរខ្មែរ,អាម៉ុកត្រី, សាច់គោ (​Steak), ការតុបតែងនំខេក ជាដើម។​ បន្ថែមលើសពីនេះក៍មាន ការប្រកួតឆុងកាហ្វេ (បារីស្តា) ថ្នាក់ជាតិ, ការប្រកួតរៀបចំតុអាហារ, ការប្រកួតផ្នែកស្រា, ការប្រកួតប្រជែងពីរសិល្ប:តុបតែងនិងរៀបចំគ្រែ​ ការប្រកួតប្រជែងពីររបៀបរចនាផ្កា តុបតែងផ្កា​​ ជាដើម។​


ពិព័រណ៍នេះគ្រោងនឹងបើកជាផ្លូវការនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ក្រោមកិត្តិយសថ្នាក់ដឹកនាំ ឯ.ឧ អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ​នៃក្រសួងទេសចរណ៍ និង ឯ.ឧ គឹម សេរីរដ្ឋ អគ្គលេខាធិការរងគ.ជ.វ.ទ និងប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ២០២៣។

លោក Andrew Siow ជាអគ្គនាយកក្រុមហ៊ុន AMB Tarsus Event group/ CAMFOOD/ CAMHOTEL បានបញ្ជាក់ថា នៅពេលដែលទីផ្សារទេសចរណ៍ និង F&B ស្ទុះងើបឡើងវិញជាលំដាប់ក្នុងដំណាក់កាលក្រោយ COVID-19 នេះ យើងជឿជាក់ថា ពិព័រណ៍ CAMFOOD/ CAMHOTEL នឹងបន្ថែមទំនុកចិត្ត និងគុណតម្លៃដល់ឧស្សាហកម្មនេះ តាមរយៈការប្រមូលផ្តុំអ្នកនៅក្នុងឧស្សាហកម្មក្នុងការ ចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូអាជីវកម្មថ្មីៗ។  

អ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍រួមមាន LSH Cambodia, KOFI, Lee’s Food, Gourmet Beverage Solutions (GBS), Auskhmer, Camko Brothers, Sommerby, 1664Blanc, Hanuman Beverages, Sunshine Equipment, T.O Group, IQ Distribution, Sand Bakery, S.E.A.T.S Inc. “Loka Food & Beverage”, Boncafe (Cambodia) Ltd,MKE Cambodia,…

ពិព័រណ៍​នេះ​បើក​ទូលាយ​សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន F&B ហើយក៍មានបង្ហាញពិព័រណ៍ឧស្សាហកម្ម​សំណង់នាថ្ងៃជាមួយគ្នានៅអគារ កោះពេជ្រ រាជធានីភ្នំពេញ Wedding Hall A B C D ផងដែរ។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចូលរួមការប្រកួតប្រជែងសូមទំនាក់ទំនង ៖

  • ចំអិនម្ហូបថ្នាក់ជាតិនៅកម្ពុជាសូមទំនាក់ទំនង ៖

ការប្រកួតឆុងកាហ្វេថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា(បារីស្តា), ការប្រកួតរៀបចំតុអាហារ, ការប្រកួតការបំរើស្រា​សូមទំនាក់ទំនង​ ៖

ការប្រកួតប្រជែងសិល្ប:តុបតែងគ្រែ​ ការប្រកួតប្រជែងពីររបៀបរចនាផ្កា តុបតែងផ្កា ​ ៖

ពិព័រណ៍នេះនឹងបើកតាំងពីម៉ោង 10 ព្រឹក ដល់ 6 ល្ងាច ចាប់ពីថ្ងៃទី 14-16 ខែកញ្ញា ឆ្នាំ 2023 នៅ DIECC មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអ្នករៀបចំតាមរយៈ +855 87 786 007/ +855 11 238 575 ។

ទីតាំង៖​ មណ្ឌលសន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ

ព័ត៌មានគួរតែអានបន្ទាប់