ការតាំងពិព័រណ៍អាហារកូរ៉េលើកដំបូងនៅកម្ពុជានឹងធ្វើទ្បើងនាស្អែកនេះ
បើនិយាយពីម្ហូបកូរ៉េ មនុស្សម្នាក់ៗប្រាកដជាស្គាល់ និង មានចំណូលចិត្តរៀងៗខ្លួន។ បើតាមការសំគាល់ឃើញ ហាងលក់ម្ហូបកូរ៉េពិតជាមានចំនួនច្រើននៅក្នុងក្រុងភ្នំពេញមួយរយៈចុងក្រោយនេះ ដោយសារតែចំនួនអ្នកចូលចិត្តពិសារអាហារកូរ៉េកើនទ្បើងគួរឲ្យកត់សម្គាល់។
![ចូលចិត្តម្ហូបកូរ៉េមែនទេ?](https://www.foodbuzz.site/wp-content/uploads/2018/04/30739181_955308407971933_3111056021804548096_n.jpg)
ហើយនៅថ្ងៃទី 24 មេសានេះ នឹងមានកម្មវិធីតាំងពិព័រណ៍ម្ហូបកូរ៉េនៅកម្ពុជាឆ្នាំ2018 នឹងប្រព្រឹត្តិឡើងនៅក្នុងផ្សារទំនើប Aeon នៅឯ Daylight Plaza ជាន់ផ្ទាល់ដី។
![កុំភ្លេចចូលរួមទាំងអស់គ្នា!](https://www.foodbuzz.site/wp-content/uploads/2018/04/30738910_954710941365013_192143767237558272_n.jpg)
ដោយទទួលបានការចូលរួមពីក្រុមហ៊ុនម្ហូបអាហារកូរ៉េជាច្រើនដែលមានវត្តមាននៅប្រទេសកម្ពុជា លោកអ្នកអាចរីករាយជាមួយនឹងអាហារនិងការកំសាន្តជាច្រើនបែបនៅទីនោះ!
![ចាំមើលថាមានអីញ៉ាំខ្លះ!](https://www.foodbuzz.site/wp-content/uploads/2018/04/jajangmyeon-e1447380359794.jpg)
ដូច្នេះបើអ្នកជាហ្វេនរបស់ម្ហូបកូរ៉េ កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា!