ថ្ងៃទី 24-25-26 នេះ កុំភ្លេចនាំក្មេងៗមកលេងពិព័រណ៍គ្រួសារជុំគ្នានៅសណ្ឋាគារកាំបូឌីយ៉ាណា!

កាលពីថ្មីៗនេះ គេបានរៀបចំកម្មវិធីពិព័រណ៍គ្រួសារ (FAM FAIR) នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី 17-18-19 និង ថ្ងៃទី 24-25-26 ខែមីនា ដែលមានកម្មវិធីកំសាន្តថ្មីៗប្លែកៗ​ ឆាកតន្ត្រីពិសេស ក៏ដូចជាស្តង់ពិព័រណ៍អាហារជាច្រើន ទៅកាន់មិត្តយុវវ័យ និងក្រុមគ្រួសារដែលមានកូនតូចៗ ហើយមានបំណងចង់លំហែកាយ បង្កើតពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួនក្នុងថ្ងៃចុងសប្តាហ៍អីចឹង។

ខាង FoodBuzz ក៏បានចូលរួមដែរនៅថ្ងៃទី 17 គឺឃើញថាមានស្តង់អាហារប្លែកៗ និង ទំនងៗជាច្រើនដូចជា ស៊ុបចង្កាក់ចិន នំខ្មែរ ប្រហិតអាំង មឹកអាំង ម្ហូបកូរ៉េ ម្ហូបចិន ម្ហបបែបបច្ចឹមប្រទេស មាន់បំពង ប្រភេទនំ បង្អែម និងអាហារដែលពេញនិយមជាច្រើនទៀត។ 

ពិសេសជាងនេះទៀតនោះគឺថាបើយកក្មួយៗតូចៗទៅលេងគឺដឹងតែគ្នាសប្បាយចាប់លែងជាប់តែម្តង ព្រោះនៅក្នុងកម្មវិធីនេះមានជា ស្តង់កំសាន្តផាត់មុខ គូរគំនូរ ស្តង់លក់សៀវភៅ ខោអាវ វត្ថុអនុស្សាវរីយ៍ និងកន្លែងកំសាន្តលេងជាច្រើន។

ក្រៅពីស្តង់អាហារ និង កន្លែងក្មេងលេង  ពិព័រណ៍គ្រួសារ (FAM FAIR) ក៏មានការចូលរួមពីសំណាក់ដៃគូសហការធំៗដូចជា សណ្ឋាគារកាំបូឌីយ៉ាណា, AEON PLUS, Prudential, ធនាគារកាណាឌីយ៉ា, Hanuman Beverage, Pepsi, ធនាគារ RHB, Cellcard, Nham24, Sabay, និង Foodbuzz ដែលជាប្រព័ន្ធផ្សព្វផ្សាយអំពីអាហារដ៏ទំលំទូលាយមួយក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយល្បីៗផ្សេងទៀតក្នុងប្រទេសកម្ពុជា។​

គួរបញ្ជាក់និង កត់សម្គាល់ផងដែរថា ពិព័រណ៍គ្រួសារ (FAM FAIR) នឹងមានវត្តមានម្តងទៀតសម្រាប់សប្តាហ៍ទី 2 របស់ខ្លួនដែលគ្រោងធ្វើឡើងតាមការកំណត់នាថ្ងៃទី 24-25-26 ខែមីនា នៅសណ្ឋាគារកាំបូឌីយ៉ាណាដដែល ជាមួយនឹងភាពសប្បាយថ្មីៗបន្ថែមទៀត។

ហើយមួយវិញទៀត!​ ជារៀងរាល់ថ្ងៃ រាល់ 2ម៉ោងដំបូងមុនកម្មវិធីចាប់ផ្តើមហា៎ អ្នកនឹងទទួលបាន Sting ដោយឥតគិតថ្លៃ។ (លក្ខខណ្ឌត្រូវបានអនុវត្ត)

កុំភ្លេចណា៎!  បើអត់មានគម្រោងទៅណាចុងសប្តាហ៍នេះទេ? កុំភ្លេចមកលេងស្តង់កម្មវិធី ពិព័រណ៌គ្រួសារទាំងអស់គ្នាផងណា៎ សុទ្ធតែម្ហូបឆ្ងាញ់ៗសម្រាប់កនយើងអ្នកចូលចិត្តញុាំ!

ព័ត៌មានគួរតែអានបន្ទាប់