មានដឹងអត់? កម្មវិធីពិពណ៌គ្រួសារនាចុងសប្តាហ៌នេះមានដល់ទៅជាង 60 ស្តង់អាហារ!

ថ្មីៗនេះ កម្មវិធីស្តពិព័រណ៍គ្រួសារ (Family Weekend Fair) ឬហៅកាត់ថា FAM FAIR បានប្រកាសនៅវត្តមានរបស់ខ្លួនដែលនឹងធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរយៈពេល២សប្តាហ៍ផ្ទួនៗជាប់គ្នាខាងមុខនេះ។ ពិព័រណ៍គ្រួសារនេះនឹងត្រូវបានធ្វើឡើងក្នុងអាទិត្យទីបីខែមីនា ចំថ្ងៃទី 17-18-19 និងលើកទីពីរនាថ្ងៃទី 24-25-26 ។

“Family Weekend Fair” គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យយុវវ៏យក៏ដូចជាគ្រួសារដែលមានកូនតូចៗមកសម្រាកលំហែកាយនាចុងសប្តាហ៍​ និងការចំណាយពេលវេលាដ៏មានតម្លៃសម្រាប់មនុស្សជាទីស្រលាញ់របស់ខ្លួន។ កម្មវិធីស្តង់ពិព័រណ៍គ្រួសារត្រូវបានធ្វើឡើងក្នុងទីតាំងដែលត្រូវបានគេសន្មតថាជាស្នូលកណ្តាលទីក្រុង ហ៊ុំព័ទ្ធដោយទេសភាពអមដោយរុក្ខជាតិបៃតង និងមានដើមឈើជុំវិញ ក៏ដូចជាកៅអីអង្គុយនៅតាមទីធ្លា សកម្មភាពសប្បាយៗក្នុងកម្មវិធី និងងាយស្រួលក្នុងការចតរយានជំនិះថែមទៀត។

បន្ថែមពីនេះទៅទៀត ស្តង់ពិព័រណ៍អាហារប្រមាណជាង 60ស្តង់ និងផលិតផលផ្សេងៗជាច្រើនមុខទៀត នឹងត្រូវបានដាក់បង្ហាញក្នុងកម្មវិធីផងដែរ។ លើសពីនេះ សកម្មភាព កន្លែងលេង និងល្បែងកំសាន្តជាច្រើនមុខត្រូវបានរៀបចំឡើងដើម្បីអមបរិយាកាសកម្មវិធីស្តពិព័រណ៍គ្រួសារនេះឲ្យកាន់តែសប្បាយថែមមួយកម្រិតទៀត។ ក្នុងនោះមានដូចជា៖

1. សួនកុមារខ្នាតតូច

2. សិល្បៈនៃការគូរគំនូរលើផ្ទៃមុខ

3. សួនសត្វខ្នាតតូច

4. កន្លែងជិះសេះ

5. កន្លែងក្មេងលោតលេង

6. បញ្ជរអាហារ និងភេសជ្ជៈ

8. ពិព័រណ៍សិល្បៈ និងសិប្បកម្មដោយដៃ

9. សកម្មភាពសប្បាយៗនៅលើឆាក

10. តន្ត្រី និងល្បែងកម្សាន្តជាច្រើនទៀត។

លើសពីនេះទៅទៀតកម្មវិធីពិពណ៌គ្រួសារនេះត្រូវបានចូលរួមគាំទ្រពីសំណាក់ដៃគូសហការរួមមាន សណ្ឋាគារកាំបូឌីយ៉ាណា, AEON PLUS, Prudential, ធនាគារកាណាឌីយ៉ា, Hanuman Beverage, Pepsi, ធនាគារ RHB, Cellcard, Nham24, Sabay, Foodbuzz និង ផលិតផលអាហារ ភេសជ្ជៈជាច្រើនមុខទៀត។


ហើយមួយវិញទៀត!​ ជារៀងរាល់ថ្ងៃ រាល់ 2ម៉ោងដំបូងមុនកម្មវិធីចាប់ផ្តើមហា៎ អ្នកនឹងទទួលបានកាហ្វេមួយកែវ ភេសជ្ជៈ និងស្រាបៀរដោយឥតគិតថ្លៃ។ (លក្ខខណ្ឌត្រូវបានអនុវត្ត) បើអ្នកចូលចិត្តញ៉ាំមែនពិត ប្រាកដទៅហើយមែនអត់? ជួបគ្នាចុងសប្ដាហ៍នេះណា៎!

ព័ត៌មានគួរតែអានបន្ទាប់