ហូលីដេមើលរឿងជាមួយរោងកុន Fable Cinema ដែលបើកចុងក្រោយគេនេះ!

សួស្ដីឆ្នាំថ្មី! បុណ្យទានចឹងអ្នកមួយចំនួនប្រាកដជាមានគម្រោងចេញដើរលេង តែបើអ្នកអត់មានគម្រោងវិញ អត់ចង់ចេញក្រៅផ្ទះដោយសារមេឃក្ដៅ ម៉េចមិនបបួលគ្នាមកមើលកុននៅ Fable Cinema ហូវ? និយាយពីទីតាំងវិញងាយស្រួលរកទៀតនៅក្នុង Factory Phnom Penh នេះ ហើយបើអ្នកនៅម្ដុំនឹងវិញរឹតតែស្រួលរក  មិនចាំបាច់ពិបាកជិះយានជំនិះក្ដៅនោះទេ។ 

 

រោងកុន Fable Cinema គឺជារោងកុនចុងក្រោយគេបង្អស់ដែលបើកនៅទីក្រុងភ្នំពេញ ដែលផ្តល់ជូននូវខ្សែភាពយន្តជាច្រើនប្រភេទសម្រាប់អ្នកដែលចូលចិត្តភាពយន្ដបានទស្សនា។ នៅខាងក្នុងមានកៅអីសម្រាប់អង្គុយដ៏ស្រួលខ្លួន ចង់ងាកទៅណាក៏បានមិនចង្អៀត និងបរិយាកាសកក់ក្ដៅធំទូលាយ។ ពេលទៅមើលកុនម្ដងៗ អ្វីដែលភ្លេចអត់បានគឺ ពោតលីង និងភេសជ្ជៈនឹងម៉ង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងមានជាម្ហូបសម្រាប់ញុំាទៀតផង នំកញ្ចប់ មីគោក ប្រហិតត្រីចង្កាក់ អាហារសម្រន់ផ្សេងៗ ស្រាបៀរ និងរបស់ឆ្ងាញ់ៗជាច្រើនទៀត។ មួយវិញទៀតមានទាំងការ៉េមញុំាឲ្យត្រជាក់ដល់បេះដូងក្នុងអាកាសធាតុដ៏សែនក្ដៅទៀតផង។ 


ដូច្នេះប្រសិនបើអ្នកមានអារម្មណ៏ចង់មើលកុន អាចមកសាកមើលនៅ Fable Cinema ធានាថាបានទាំងមើលរឿងស្រួល ហើយបានទាំងទទួលទានអាហារឆ្ងាញ់ៗ គុណភាព និងតម្លៃសមរម្យ។

ទីតាំង៖ Fable Cinema 

ទំនាក់ទំនង៖ +855 81 222 108

ព័ត៌មានបន្ថែម៖ Fable Cinema 

 

ព័ត៌មានគួរតែអានបន្ទាប់