Express Food Group ប្រកាសបើកសម្ពោធសាខាទី​ ៩​ របស់ហាងតែគុជ Kamu ក្នុងក្រុងប៉ោយប៉េត

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ 2024 – Express Food Group (EFG) ដែលជាម្ចាស់កម្មសិទ្ធិផ្តាច់មុខរបស់ Kamu Tea នៅកម្ពុជាមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធនូវសាខាទី 9 ដែលមានទីតាំងនៅ Big C Supercenter នៅទីក្រុងប៉ោយប៉ែត។ ប៉ោយប៉ែត ជាទីតាំងយុទ្ធសាស្ត្រដែលមានព្រំដែនជាប់ប្រទេសទាំងពីរ កម្ពុជា និងថៃ។ សាខាថ្មីនេះផ្តល់ជូននូវភេសជ្ជៈប្រកបដោយភាពច្នៃប្រឌិតទៅលើភេសជ្ជៈតែគុជ និងមានរសជាតិឆ្ងាញ់ឌិតតែម្ដង ហើយមិនមែនមានតែគុជទេ រួមទាំងមានបែបស៊េរី Dino, Ichigo Matcha, Chizu ទៀតផង។

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន៖

• លោក​ Martin Darby: នាយកគ្រប់គ្រងក្រុមហ៊ុន Express Food Group

• លោកស្រី​ Pornmongkon Yenjai៖ អ្នកគ្រប់គ្រងទូទៅហាង Big C

• លោកស្រី Nattasuda Kamoltham៖ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីវកម្ម និងទីប្រជុំជន។ 

• លោកស្រី Nachhy Chhorm៖​ ប្រធានផ្នែក ប៊ីកស៊ី ផ្លាហ្សា

• លោក Krittapas Suamungphan៖ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម Kamu

ដោយបង្ហាញពីក្តីរំភើបរបស់គាត់ចំពោះការពង្រីកនេះ លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន EFG បានលើកឡើងថា "យើងរីករាយដែលបាននាំយកតែ Kamu Tea មកកាន់ក្រុងប៉ោយប៉ែត។ ទីតាំងយុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យយើងណែនាំនូវភេសជ្ជៈដ៏ឆ្ងាញ់ប្លែក និងច្នៃប្រឌិតរបស់ Kamu ទៅកាន់ទស្សនិកជនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា”។

Kamu Tea មានភាពល្បីល្បាញសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញព្រំដែន និងផ្តល់ជូននូវតែគុជ រសជាតិថ្មីៗ ប្លែកៗដ៏គួរឱ្យចង់ទទួលទាន។ ចំពោះម៉ូយៗនៅសាខាប៉ោយប៉ែត ដែលជាហ្វេន Kamu Tea ធានាថាអាចសាកនូវរសជាតិភេសជ្ជៈ ប្រភេទតែស្រស់ៗ តែគុជ និងប្រភេទតែផ្លែឈើប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយផាសុខភាពផងដែរ។

អំពី Express Food Group

មានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន Express Food Group (EFG) មានបុគ្គលិកជាង 2,000 នាក់ និងមានវត្តមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន 3 គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ 

EFG គឺជាដៃគូ យីហោម្ហូបអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International, Thai Food Passion Group, Kamu Tea និង CJ Foodville ផងដែរ ចំពោះម៉ាកយីហោអាមេរិកខាងជើង រួមមាន International Dairy Queen, Krispy Kreme, និង Texas (Church's) Chicken ដែល EFG ជាកម្មសិទ្ធិផ្តាច់មុខ សម្រាប់ប្រទេសឡាវ ក៏ដូចជាម៉ាកយីហោពីអូស្ត្រាលីរួមមាន The Coffee Club and Boost Juice។

EFG ត្រូវបានគ្រប់គ្រងភាគច្រើនដោយ RMA Group ជាមួយនឹងការកាន់កាប់ភាគតិចដោយ Lombard Asia Investments (Thai Private Equity) និងដៃគូម្ចាស់ភាគហ៊ុនក្នុងស្រុកក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា។ 

នៅក្នុងប្រទេសកម្ពុជា EFG គឺជាដៃគូបណ្តាក់ទុនរួមគ្នារបស់ Newrest ដែលជាប្រតិបត្តិករអាហារ និងភេសជ្ជៈនៅអាកាសយានដ្ឋានតែមួយគត់របស់កម្ពុជា ដែលមានប្រតិបត្តិការនៅក្នុងព្រលានយន្តហោះចំនួនបី។ នៅប្រទេសឡាវ EFG ដំណើរការការលក់រាយតាមអាកាសយានដ្ឋានដោយផ្ទាល់ជាមួយនឹងវត្តមានមានកំណត់នៅអាកាសយានដ្ឋានអន្តរជាតិ Watty ទីក្រុងវៀងចន្ទន៍។ នៅប្រទេសសិង្ហបុរី ក្រុមហ៊ុន RMA Group ក្រុមហ៊ុនគោលរបស់ EFG ប្រតិបត្តិការសិទ្ធិផ្តាច់មុខសម្រាប់ផ្លូវក្រោមដី Palms Food International Pte Ltd Singapore ។

អំពី Kamu Tea

KAMU KAMU ត្រូវ​បាន​បើក​ឡើង​ដំបូង​ក្នុង​ឆ្នាំ 2011 ដោយសារ​ការ​ស្រឡាញ់​​ចំពោះ​តែ ដោយប្រកាន់យកនូវរូបមន្តដើមរបស់ជប៉ុន ហាងតែគុជមួយនេះប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អ និងគុណភាពខ្ពស់តែប៉ុណ្ណោះ។ ភេសជ្ជៈល្បីល្បាញជាងគេគឺ តែគុជ ជម្រើសតែផ្លែឈើស្រស់ៗដែលផ្តល់សុខភាព និងភេសជ្ជៈពិសេសដូចជា Raptor និង Dino milo ។​ KAMU KAMU ទទួលបានការគាំទ្រច្រើន និងកេរ្តិ៍ឈ្មោះឆ្នើមតាមរយៈការផ្តល់ជូននូវភេសជ្ជៈថ្មីៗជាច្រើន និងពេញនិយម 'Kamu San'​ នេះ ។ ភាពជោគជ័យគឺដោយសារតែ KAMU KAMU ផ្តោតលើគ្រឿងផ្សំស្រស់ៗ រសជាតិឆ្ងាញ់ និងរីករាយដែលម៉ាកយីហោនេះរីកដុះដាលជាង 150 ហាងនៅទូទាំងប្រទេសថៃ និងពង្រីកនៅទូទាំងពិភពលោក។​

Follow:

FB: Kamu Tea Kh 

IG: Kamu Tea Kh 

TT: Kamu Tea Cambodia (@kamutea.kh) | TikTok

ព័ត៌មានគួរតែអានបន្ទាប់