មានដឹងអត់ថា បារស្រាសាំប៉ាញ (Champagne Bar) ដំបូងបង្អស់នៅកម្ពុជា ស្ថិតនៅណា?

Explorer's Tales Bar​ គឺជា Champagne Bar ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយបារនេះក៏បានទទួលបានពានរង្វាន់ Cambodia Top30 Best Bar កាលពីថ្ងៃទី 30 ខែមីនា ឆ្នាំ 2023 នេះដែរ។  


មានទីតាំងស្ថិតនៅក្នុង Sofitel Angkor Phokeethra Golf & Spa Resort ផ្ទាល់ Explorer's Tales Bar ត្រូវបានគេកែប្រែមុខមាត់ថ្មីមកធ្វើជាបារស្រាសាំប៉ាញ (Champagne Bar) នាថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2022 បន្ទាប់ពីការជួសជុលបន្ថែមមួយរយៈ។

រូបរាងថ្មីរបស់បារនេះគឺត្រូវបានគេរចនាតាមបែបអាណានិគមបារាំង ដែលមើលទៅមានបរិយាកាសបែបកក់ក្ដៅនិងស៊ីវីល័យ ស័ក្តិសមបំផុតសម្រាប់អ្នកនិយមស្រាសាំប៉ាញ។ ជាមួយនេះដែរ បារស្រាសាំប៉ាញនេះនឹងផ្តល់ជាបទពិសោធន៍មិនអាចប្រៀបបានជាមួយនឹងជម្រើសស្រាសាំប៉ាញជាង 100 មុខ ដែលក្នុងនោះមានស្រាដែលមានកេរ្តិ៍ឈ្មោះល្បី និង ស្រាប្រភេទកម្រជាច្រើនជម្រើសនិងច្រើនទំហំដែលអ្នកក្រេបរសជាតិអមជាមួយនឹងតន្ត្រីប្រគុំផ្ទាល់ដោយខាងសូហ្វីតែលតែម្តង។ 

ទោះបីជាប្រែទៅជាបារស្រាសាំប៉ាញមែន ប៉ុន្តែលោកអ្នក​នៅតែអាចកុម្ម៉ង់ជាប្រភេទស្រាក្រឡុក (Cocktail) បានដដែល។ លោក Rothany Luot ដែលជាអ្នកគ្រប់គ្រងរបារផ្ទាល់ បានបង្កើតស្រាក្រឡុកសាំប៉ាញជាច្រើនដោយប្រើប្រាស់កែវដែលជាកេរ្តិ៍សល់តាំងពីជំនាន់ប្រវត្តិសាស្ត Coupe de Champagne មកម្ល៉េះ។

មិនមែនតែប៉ុណ្ណឹងទេ ក្រៅពីនេះរៀងរាល់ពេលថ្ងៃចាប់ពីម៉ោង 3 រសៀលដល់ម៉ោង 5 ល្ងាច លោកអ្នកក៏អាចពិសារជាលក្ខណៈបែបឈុតសាំប៉ាញប្រណីតពេលថ្ងៃត្រង់ ជាមួយអយស្ទ័រ Caviar និង  Luxury Tapas ដែល​នឹងត្រូវបានរៀបចំតុបតែងដោយផ្ទាល់ខ្លួនដោយលោក Eric Berrigaud ដែលជាមេចុងភៅប្រចាំសូហ្វីតែលតែម្តង! 

ហើយប្រសិនបើអ្នកមានកម្មវិធិពិសេសៗណាមួយ ឬក៏លោកអ្នកចង់ទទួលបានបទពិសោធន៍នូវម្ហូបអាហារបែបប្រណីត Explorer's Tales Bar ក៏មានការផ្តល់ជូននូវឈុតអាហារពេលល្ងាចប្រណីតប្រភេទ Winemakers Dinners ដែលនឹងរៀបចំផ្ទាល់ដោយចុងភៅជំនាញដែលមាន Michelin Star ទៀតផង!

ក្នុងនាមជាបារស្រាសំប៉ាញដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ការត្រលប់មកវិញរបស់ Explorer's Tales Bar ត្រូវបានគេទន្ទឹងរង់ចាំយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកនិយមស្រាសាំប៉ាញក្នុងស្រុក និង បរទេសផងដែរ។ ប្រសិនបើលោកអ្នកមានបំណងសាកល្បងបទពិសោធន៍បែបកម្រមួយនេះ កុំភ្លេចមករក Explorer's Tales Bar នៅក្នុង Sofitel Angkor Phokeethra Golf & Spa Resort ណា៎!

Sofitel Angkor Phokeethra Golf and Spa Resor

ព័ត៌មានគួរតែអានបន្ទាប់