ប៊ូហ្វេទុរេនបែកអន្លូង! ចំណាយតែ $15 ញ៉ាំទុរេនបានមួយសេរី

ហាងផ្លែឈើស្រីមុំអូឡាំពិកកំពុងតែមានការផ្ដល់ជូនប៊ូហ្វេទុរេនបែកអន្លូង។ ប៊ូហ្វេទុរេននេះ មានតែទុរេនបែកអន្លូងខាងកំពង់ចាមតែប៉ុណ្ណោះ។ ចង់ដឹងថាទុរេនបែកអន្លូងទំនងបែបណា មកមើលជាមួយរូបភាពខាងក្រោមទាំងអស់គ្នា៖

Credit: Srey Mom Fruit Shop

Credit: Srey Mom Fruit Shop

ចុះធ្វើបែបណាទើបអាចចូលរួមញ៉ាំបាន? លោកអ្នកត្រូវកក់សំបុត្រ ដោយទំនាក់ទំនងទៅកាន់លេខ 012 371 010 នោះបុគ្គិលិកនឹងប្រាប់អ្នកពីម៉ោងដែលខាងហាងមានសម្រាប់ឲ្យជ្រើសរើស។ លោកអ្នកអាចជ្រើសរើសបានតែម៉ោងដែលខាងហាងបានជម្រាបជូនតែប៉ុណ្ណោះ។ បញ្ជាក់ផងដែរថា ប៊ូហ្វេមានរយៈពេល 1 ម៉ោងគត់ និងធ្វើនៅថ្ងៃទី 27 ខែឧសភា ឆ្នាំ 2023 តែមួយថ្ងៃប៉ុណ្ណោះ ចាប់ពីម៉ោង 9 ព្រឹកដល់ 9 យប់ នៅហាងផ្លែឈើស្រីមុំអូឡាំពិក។ តម្លៃ៖ $15 ម្នាក់។ 

Credit: Srey Mom Fruit Shop

អ្នកណាៗក៏ស្គាល់ហាងផ្លែឈើស្រីមុំ ដែលមានកេរ្ដិ៍ឈ្មោះល្បីក្នុងទីក្រុងភ្នំពេញ។ ហាងផ្លែឈើមូយនេះ បើកលក់ជាង 20 ឆ្នាំមកហើយ ហើយបច្ចុប្បន្នម្ចាស់ហាងផ្ទាល់មានចម្ការផ្លែឈើរាប់រយហិតតានៅឯខេត្តកំពង់ចាម ដើម្បីដាំដុះទុរេនខ្មែរជូនប្រជាពលរដ្ឋខ្មែរ។ អស់បារម្ភទៅលើការទិញទុរេនហូបប៉ះចំទុរេនមានជាតិគីមីនាំចូលពីបរទេស។ 

Credit: Srey Mom Fruit Shop

ជារៀងរាល់ឆ្នាំក្នុងរដូវទុរេន ហាងផ្លែឈើស្រមុំតែងតែមានអតិថិជនមកតម្រង់ជួរគ្នាដើម្បីទិញទុរេនពីខាងហាង ទោះបីជាមាន ឬ មិនមានប្រូម៉ូសិនក៏ដោយ។ ប្រសិនបើលោកអ្នកចង់ហូបទុរេនប៊ូហ្វេ កុំភ្លេចថ្ងៃទី 27 នេះណា៎!  

ហាងផ្លែឈើស្រីមុំ

  • #462E0, Preah Sihanouk Blvd (St 274), Near Olympic Stadium, Phnom Penh
  • 012 371 010

ព័ត៌មានគួរតែអានបន្ទាប់