ហាងបើកថ្មីនៅភ្នំពេញមួយកន្លែងនេះលក់នំធ្វើពីផ្លែធុរេនសឹងតែគ្រប់មុខ
ប្រសិនបើអ្នកចូលចិត្តផ្លែធុរេន ឬ ទ្រាំចាំរដូវធុរេនមកដល់មិនបាននោះ ថ្ងៃនេះយើងសូមណែនាំអ្នកឲ្យស្គាល់ Durian XiaoXi ដែលជាប្រេននំមកពីប្រទេសចិន ហើយមានលក់នំ និង បង្អែមជាច្រើនប្រភេទដែលសុទ្ធតែមានលាយគ្រឿងផ្សំពីផ្លែធុរេន និង ផ្លែឈើដទៃទៀត។
តោះមកមើលរូបភាពទាំងនេះ ថាអ្នកចាប់អារម្មណ៍មួយណាខ្លះ អាចទៅសាកបាន!
ក្រៅពីនំរសជាតិធុរេន នៅ Durian XiaoXi ក៏មានលក់នូវរសជាតិផ្សេងដែរដូច Strawberry Fool Waltz ដែលមានបន្ថែមគ្រាប់គុជនៅពីលើ និង ទឹក Detox ជាច្រើនមុខទៀត។
ទីតាំង៖ លើផ្លូវ 57 កែងផ្លូវ 278 សង្កាត់បឹងកេងកងទី 1 | Googlemap
លេខទំនាក់ទំនងសម្រាប់ដឹកជញ្ជូន៖ 078 6666 01