ភោជនីយដ្ឋានអ៊ីតាលី Do Forni ល្បីប្រចាំសណ្ឋាគារ Sofitel បើកដំណើរការជាថ្មីហើយ!

ភោជនីដ្ឋានអាហារអ៊ីតាលីដែលធ្លាប់ទទួលបានការពេញនិយមខ្លាំងបានត្រឡប់មកបម្រើអតិថិជនសារជាថ្មី!

នៅថ្ងៃទី ១៥ ខែ មិថុនា 2020​ ខាងមុខនេះ ភោជនីដ្ឋាន Do Forni បើកដំណើរការសាជាថ្មីជាមួយនឹងបរិយាកាស មុខម្ហូប ល្អឥតខ្ចោះ។ មេចុងភៅជនជាតិអ៊ីតាលី លោក Valentino Chirico​ បានត្រៀមនូវម្ហូបថ្មីពិសេស រសជាតិដើមនៃប្រទេសអ៊ីតាលី ដើម្បីបម្រើជូនលោកអ្នក ជាមួយនឹងស្រាប្រណិតៗជាច្រើនជម្រើសជាង ៦០ មុខ ធានាថានឹងផ្តល់ជូននូវបទពិសោធន៍មួយដ៏ល្អចំពោះលោកអ្នកដែលអញ្ជើញមក Do Forni ។ 

មេចុងភៅបានណែនាំម្ហូបពិសេសៗប្រចាំហាងជាច្រើនមុខដែលមានដូចជា ស្តាច់ខ្យងស្កាឡប់នៃសមុទ្រអាត្លង់ទិកជាមួយនឹងទឹកជ្រលក់សាហ្វ្រ៊ន មីផាស្តាខ្មៅជាមួយនឹងបង្កង ត្រីឆ្ពុងចៀនជាមួយទឹកប៉េងប៉ោះ និង ស្តេកសាច់គោអូស្ត្រាលីពិសេស។ 

ភោជនីដ្ឋាន Do Forni បានជ្រើរើសនូវប្រភេទសាច់គោអូស្ត្រាលីពីតំបន់ Cape Grim នៃកោះ Tasmania ដែលស្ថិតនៅខាងជើងភាគខាងលិចនៃប្រទេស​ អូស្ត្រាលី អមដោយសមុទ្រធំៗ មានភ្លៀងធ្លាក់គ្រប់រដូវ ដែលធ្វើឲ្យស្មៅរីកលូតឡាស់បានល្អបំផុត។ ដោយសារតែកត្តាអំណោយផងពីធម្មជាតិនេះហើយ  តំបន់ Cape Grim គីជា
កសិដ្ឋានផលិតសាច់គោធម្មជាតិ ដ៏ល្អបំផុតនៅលើសកល។

ស្ថិតនៅចំកណ្តាលនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ភោជនីដ្ឋាន Do Forni ត្រូវបានរៀបចំតុបតែងយ៉ាងល្អប្រណិត ជាមួយនឹងបរិយាកាសដ៏មានផាសុកភាពខ្ពស់ បង្អួចធំៗ សាឡុងស្បែកពណ៌ប្រផេះក្រមៅ និង កៅអីពណ៌ស្លាទុំ ព្រមជាមួយនឹង ឈុតសំលៀកបំពាក់ថ្មីរបស់ក្រុមការងារយើង ដែលឆ្នៃម៉ូតដោយ ក្រុមហ៊ុនឆ្នៃម៉ូត Colorblind នឹងបង្កើនឲ្យមានការភ្ញាក់ផ្អើលល្អមួយសម្រាប់ភ្ញៀវទាំងអស់។

អញ្ជើញធ្វើការកក់តុតាមរយៈគេហទំព័រទំនាក់ទំនងលេខ 023 999 200។

Do Forni

  • 26 Old August Site, Sothearos Boulevard, Sangkat Tonle Bassac, Phnom Penh
  • (+855) 23 999 200

ព័ត៌មានគួរតែអានបន្ទាប់