មកដឹងពីរបៀបញ៉ាំអាហារជប៉ុនឲ្យបានត្រឹមត្រូវពីភោជនីយដ្ឋាន ហ៊្វូមីហ្សិនសៀមរាប 

ភាពល្អឥតខ្ចោះក្នុងការធ្វើម្ហូបគឺជាចំណុចមួយ ដែលមនុស្សភាគច្រើនរំពឹងទុកថាមាននៅក្នុងភោជនីយដ្ឋានជប៉ុន ហើយដែលអាចឱ្យពួកគេទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាដោយភាពរីករាយ រួមជាមួយនឹងសេវាដ៏ល្អឥតខ្ចោះ។ នេះគឺជាអ្វីៗដែលភោជនីយដ្ឋាន Fumizen អាចផ្ដល់ជូនដល់ភ្ញៀវរបស់ខ្លួនបាន។ ភោជនីយដ្ឋានជប៉ុន Fumizen មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ The Aviary Hotel ស្ថិតនៅចំកណ្ដាលនៃក្រុងសៀមរាប។

   

សណ្ឋាគារ Aviary Hotel បានបើកឡើងវិញហើយនាពេលថ្មីៗនេះ និងដើម្បីសម្ដែងនូវកាយវិការស្វាគមន៍ យើងខ្ញុំមានការបញ្ចុះថ្លៃជាពិសេស ដោយកំពុងតែរង់ចាំលោកអ្នកធ្វើការកក់ ដោយក្នុងមួយយប់ តម្លៃត្រឹមតែ ៦១ ដុល្លារប៉ុណ្ណោះ (បន្ទប់គេងប៉ុណ្ណោះ) ឬតម្លៃ ៦៩ ដុល្លារ ដោយផ្ដល់នូវអាហារពេលព្រឹកដោយឥតគិតថ្លៃចំពោះមនុស្សពីរនាក់ ហើយនិងផ្ដល់នូវភេសជ្ជៈដោយឥតគិតថ្លៃចំនួនមួយដងនៅហាង     Flock Café ឬផ្ដល់នូវអាហារពេលល្ងាចមួយពេលដោយឥតគិតថ្លៃនៅភោជនីយដ្ឋាន Fumizen សម្រាប់ការស្នាក់នៅ ២ យប់។

សម្រាប់ភ្ញៀវដែលចូលមកទិញទំនិញពីហាង The Aviary Square ឬ ការទិញអាហារ ឬភេសជ្ជៈពីហាង Flock Café នឹងទទួលបាន ភេសជ្ជៈមួយកែវដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ សូមទាញយកប្រយោជន៍ពីកម្មវិធី “ទិញអាហារ ១ ឈុត ថែម Sushi Roll មួយដុំដោយឥតគិតថ្លៃពីភោជនីយដ្ឋាន Fumizen”។

នៅពេលពិសាអាហារនៅក្នុងភោជនីយដ្ឋានជប៉ុន ដូចជាភោជនីយដ្ឋាន Fumizen ជាដើម ឬនៅក្នុងផ្ទះរបស់ជនជាតិជប៉ុន នោះការប្រកាន់ខ្ជាប់នូវសុជីវធម៌សាមញ្ញៗមួយចំនួនបានបង្ហាញឱ្យឃើញនូវឥរិយាបទល្អ និងការគោរពចំពោះម្ចាស់ផ្ទះ។

ការអង្គុយ៖ ជាទូទៅ ជនជាតិជប៉ុនទទួលទានអាហារដាក់លើតុទាប ហើយអង្គុយនៅលើខ្នើយដែលដាក់នៅពីលើកម្រាលកន្ទេលធ្វើពីដើមកក់។ នៅក្នុងពិធីផ្លូវការ ទាំងបុរស និងស្រ្តី ត្រូវអង្គុយបត់ជើងមកក្រោយ រីឯនៅក្នុងពិធីធម្មតាវិញ បុរសអាចអង្គុយពែនភ្នែនបាន រីឯស្ត្រីអាចអង្គុយបត់ជើងទាំងពីរទៅចំហៀងបាន។ 

កន្លែងអង្គុយកិត្តិយស៖ មនុស្សដែលសំខាន់បំផុតនៅពេលទទួលទានអាហារម្ដងៗតែងតែអង្គុយនៅទីកន្លែងកិត្តិយស។ កន្លែងអង្គុយនេះមានចម្ងាយឆ្ងាយបំផុតពីផ្លូវចូលនៃបន្ទប់ដែលអង្គុយពិសាអាហារ។ បើមានកន្លែងទំនេរសម្រាប់ដាក់វត្ថុសិល្បៈ នោះភ្ញៀវគួរអង្គុយនៅពីមុខនោះ។ ម្ចាស់ផ្ទះត្រូវអង្គុយនៅចំកណ្ដាលនៃតុនៅជ្រុងម្ខាង។  

កូនកន្សែង៖ នៅក្នុងភោជនីយដ្ឋាន និងបារ ជាច្រើន កូនកន្សែងចំហុយក្ដៅត្រូវបានផ្ដល់ជូនលោកអ្នក ដូច្នេះលោកូនកន្សែងចំហុយក្ដៅត្រូវបានផ្ដល់ជូនលោកអ្នក ដូច្នេះអ្នក្អិត។ អាហារគួរើនរសជាតិបាន។ ្វើេអ្នកអាចសម្អាតដៃរបស់លោកអ្នកបានជាមួយនឹងកូនកន្សែងនេះ ប៉ុន្តែហាមយកវាមកជូតសម្អាតមុខ។ ពេលនៅក្នុងផ្ទះ លោកអ្នកតម្រូវឱ្យលាងសម្អាតដៃលោកអ្នក មុននឹងចាប់ផ្ដើមទទួលទានអាហារ។  

ការថ្លែងអំណរគុណ៖ អាហារអាចចាប់ផ្ដើមទទួលទានបានភ្លាមៗ នៅពេលភ្ញៀវសំខាន់ សមាជិកគ្រួសារ ឬអ្នករត់តុ ធ្វើកាយវិការឱ្យសញ្ញាចាប់ផ្ដើមទទួលទាន។ ការណ៍នេះជាទូទៅគឺជាការថ្លែងអំណរគុណ ដោយនិយាយពាក្យ “ខ្ញុំសូមទទួលដោយអំណរគុណ”។ ដើម្បីបង្ហាញនូវការឈប់ទទួលទានអាហារ លោកអ្នកអាចនិយាយថា “សូមអរគុណចំពោះអាហារមួយពេលនេះ”។

  

ចង្កឹះ៖ ហាមមិនឱ្យដាក់ចង្កឹះបញ្ឈរនៅក្នុងចានចង្កឹះឡើយ ព្រោះថាការធ្វើដូច្នេះវាដូចជាម្ហូបអាហារសែនក្នុងពិធីបុណ្យសពអញ្ចឹង។ ហាមដាច់ខាតមិនឱ្យដួសម្ហូបដោយផ្ទាល់ពីចានរួមដោយប្រើចង្កឹះផ្ទាល់ខ្លួននោះទេ និងហាមមិនឱ្យលើកចង្កឹះសំកាំង នៅពេលគិតថាត្រូវទទួលទានមុខម្ហូបអ្វីបន្ទាប់ទៀត។ នៅពេលមិនត្រូវប្រើ សូមដាក់ចង្កឹះនៅលើទម្ររបស់វា រួមទាំងក្នុងពេលកំពុងពិភាក្សាគ្នាផង។ ហាមមិនឱ្យយកចង្កឹះទៅចង្អុល នៅពេលកំពុងនិយាយគ្នាឡើយ និងហាមមិនឱ្យប្រើប្រាស់វាដើម្បីចាប់ម្ហូបទៅឱ្យចង្កឹះរបស់មនុស្សម្នាក់ណាផ្សេងទៀតឡើយ។

Image: eunhee1997

ការកាន់ចាន៖ នៅពេលទទួលទានអាហារពីចានចង្កឹះ ឥរិយាបទល្អដែលត្រូវធ្វើនោះគឺត្រូវលើកចានឡើងដោយដៃរបស់អ្នក រួចហើយដាក់វាខិតទៅជិតមាត់ នៅពេលទទួលទាន។ ហាមមិនឱ្យរើសម្ហូបដែលធ្លាក់ទៅហើយនោះទេ ព្រោះទង្វើបែបនេះត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យ។ ជាការប្រសើរបំផុត អាហារគួរទទួលទានម្ដងមួយដុំ ដូច្នេះសូមព្យាយាមកុំទទួលទានអាហារដោយខាំបំបែកវាជាដុំតូចៗ។ អាហារមិនគួរលើកហួសមាត់របស់អ្នកឡើយ។

 

ការផឹក៖ ហាមផឹកភ្លាមៗ ត្រូវចាំរហូតដល់ភ្ញៀវគ្រប់គ្នានៅតុទទួលបានភេសជ្ជៈ ហើយបានលើកកែវឡើងទាំងអស់គ្នា ដើម្បីបង្ហាញនូវការគោរពក្នុងការទទួលទានភេសជ្ជៈនេះ ជាទូទៅមាននិយាយពាក្យថា “លើកកែវឡើង”។ នៅពេលកាន់កែវ ស្ត្រីគួរដាក់ដៃរបស់នាងនៅពីក្រោមកែវ។ បុរសក៏គួរធ្វើបែបនេះដែរ ដើម្បីបង្ហាញនូវការគោរព នៅពេលមានប្រសាសន៍ជាមួយនឹងនរណាម្នាក់ដែលមានឋានៈខ្ពស់ជាង។ នៅពេលទទួលទានស្រា ជាទំនៀមទម្លាប់ត្រូវចាក់ឱ្យគ្នាទៅវិញទៅមក ជាជាងចាក់ដាក់តែក្នុងកែវខ្លួនឯង។  

ស៊ុប៖ ការទទួលទានស៊ុបដោយប្រើប្រាស់ចង្កឹះ មិនមានការប្រកាន់ទេនៅពេលទទួលទានអាហារដោយស្រូបឮៗ ព្រោះជនជាតិជប៉ុនភាគច្រើនមានជំនឿថាការបឺតយកខ្យល់នៅពេលទទួលទានមីអាចបង្កើនឱសជារសរបស់អាហារបាន។ នៅពេលញ៉ាំស៊ុប miso សូមផឹកទឹកស៊ុបនោះដូចជាផឹកទឹកតែដែរ រួចហើយយកចង្កឹះឆ្កឹះកាកស៊ុបមកទទួលទាន។ 

ការចាក់ (ភេសជ្ជៈ)៖ បើត្រូវចាក់ភេសជ្ជៈ នោះដៃដែលកាន់ដបត្រូវចាក់ទៅមុខ។ ការចាក់បែបផ្ទីងគូទដបមកក្រោយត្រូវបានចាត់ទុកថាជាការមើលងាយ។

FUMIZEN

  • The Aviary Hotel located at No. 9, Tep Vong Street, Siem Reap, Cambodia
  • 063 210 775

ព័ត៌មានគួរតែអានបន្ទាប់