ភោជនីយដ្ឋានមួយក្នុងភ្នំពេញដែលបម្រើអាហារក្នុងភាពងងឹត

រាល់ការញ៉ាំអាហារគឹចាំបាច់ត្រូវតែមានពន្លឺសំរាប់បំភ្លឺ ទោះបីជាអ្នករូម៉េនទិចប៉ុណ្ណា ក៏ត្រូវការភ្លើងទៀនដែរ។ តែជាមួយនឹងភោជនីយដ្ឋានមួយនេះ អ្នកនឹងមិនអាចមើលឃើញម្ហូបដែលអ្នកញ៉ាំបានទេ។ Dine in the Dark គឺជាភោជនីយដ្ឋានមួយដែលបើកក្នុងឆ្នាំ២០១៣ មានប្រភពមកពីក្រុងបាងកក និងយកគំរូតាមភោជនីយដ្ឋានគ្មានពន្លឺជាច្រើននៅលើពិភពលោក។

Indoor view of Dine in the Dark Restaurant
Indoor view of Dine in the Dark Restaurant

ស្ថិតនៅកណ្ដាលក្រុងភ្នំពេញ Dine in the Dark នឹងតំរូវអោយភ្ញៀវរបស់ពួកគេទុករបស់ដែលអាចបញ្ចេញពន្លឺ ដូចជាទូរស័ព្ទ នៅខាងក្រៅជាមួយនឹងបុគ្គលិក រួចនឹងមានបុគ្គលិកមួយក្រុមទៀតដែលជាអ្នកនាំផ្លូវអ្នកទៅកាន់កន្លែងញ៉ាំអាហារក្នុងភាពងងឹត។ អ្នកនាំផ្លូវទាំងនោះសុទ្ឋសឹងតែជាជនពិការភ្នែកដែលមកពីសាលាគរថ្លង់របស់អង្គការគ្រួសារថ្មី។

The waiters and waitress await to serve you.The waiters and waitress await to serve you.

The act of leading the way to customers

The act of leading the way to customers

បន្ទាប់ពីនោះ អ្នកអាចជ្រើសរើសម្ហូប 3 វគ្គរបស់អ្នកបាន 3 ប្រភេទ ដែលមាន ម្ហូបខ្មែរ ម្ហូបបរទេស និងម្ហូបបួស ក្នុងតំលៃ 18$។ ពេលនោះផងដែរគឺអ្នកនឹងមិនដឹងថាម្ហូបរបស់អ្នកនឹងជាអ្វីនោះទេ លុះត្រាតែបានញ៉ាំផ្ទាល់។ នេះជាបទពិសោធន៍ថ្មីមួយដែលគេហៅថា Dine in the Dark។

Dishes from Dine In the Dark Restaurant

Dishes from Dine In the Dark Restaurant

ការញ៉ាំអាហារក្នុងភាពងងឹតនេះមិនត្រឹមតែជាបទពិសោធន៍មួយថ្មីប៉ុណ្ណោះទេ គោលបំណងរបស់គេគឹចង់លើកកំពស់ការយល់ដឹងអំពីមនុស្សពិការភ្នែកទៅកាន់មនុស្សទូទៅរួមទាំងចូលរួមចំនែកផ្ដល់ការងារដល់ជនពិការទាំងនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ជឿថានៅពេលដែលញ្ញាណមួយមិនដំណើរការ ញ្ញាណមួយទៀតនឹងមានសមត្ថភាពខ្លាំងជាងមុន នោះគឺមានន័យថានៅពេលដែលយើងមើលម្ហូបមិនឃើញ អណ្ដាតរបស់យើងនឹងមានសមត្ថភាពខ្លាំងជាងមុនក្នុងការទាយពីរសជាតិ និង ឈ្មោះរបស់ម្ហូប។

Customers enjoy choosing their food

Customers enjoy choosing their food

អាស័យដ្ឋាន៖ ផ្ទះលេខ១២៦ ផ្លូវលេខ១៩ ក្រោយវត្តសារវ័ន្តតេជោ | Google Map  ម៉ោងបើក៖ ៦ដល់១១ល្ងាច

តំលៃ៖ 18$/ម្នាក់

ព័ត៌មានគួរតែអានបន្ទាប់