ហាងតែគុជតៃវ៉ាន់ Dayung’s បើកសាខាថ្មីនៅ IFL ជាមួយប្រូម៉ូសិនខប់ៗ
តោះៗ! ដំណឹងដ៏សែនប្រពៃសំរាប់សិស្សនិស្សិត IFL ទាំងអស់ព្រោះថាឥឡូវនេះហាងតែគុជមកពីតៃវ៉ាន់ Dayung’s បានពង្រីកខ្លួនបើកសាខាទីពីរនៅខាងមុខ IFL ហើយ បន្ទាប់ពីសាខាដំបូងនៅម្ដុំបឹងកេងកងបានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកស្នេហាតែគុជលុះក្ស័យ ឧទាហរណ៌ដូចជាអ្នកសរសេរអត្ថបទនេះជាដើម។

ក្នុងឱកាសសម្ពោធសាខាថ្មីនេះ Dayung’s បានរៀបចំជាកម្មវិធីបញ្ចុះតម្លៃ 50% រយៈពេលបីថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃ 21 ធ្នូនេះទៅដែលរួមមានដូចជា៖
- ថ្ងៃទី21/12/2018៖ Grass Jelly Milk Tea ទំហំ M
- ថ្ងៃទី22/12/2018៖ Pearl Milk Tea ទំហំM
- ថ្ងៃទី23/12/2018៖ Mango Smoothie ទំហំM



ហើយបន្ថែមពីនេះទៀត អតិថិជនមក Check in នៅហាងចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 23 នឹងទទួលបាន Coupon ទិញតែគុជ 1 ថែមជូន 1 ទៀតផងសម្រាប់លើកក្រោយ។

បានញ៉ាំតែគុជចុះតម្លៃ 50% ហើយបានទទួល Coupon ទិញ 1 ថែម 1 ទៀត នៅចាំអីទៀត?
ទីតាំង៖ Dayung’s សាខា IFL | Googlemap
ប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះរហូតដល់ 23 ធ្នូ 2018