ហាងកាហ្វេ Date Note - Stories បានចូលរួមគាំទ្រកីឡាករ E-Sports ក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម

ហាងកាហ្វេ Date Note - Stories គឺជាហាងកាហ្វេតូចមួយនៅម្ដុំទួលទំពូង ដែលមានការរៀបចំបែប anime ជប៉ុន និងមានបរិយាកាសបែប minimalist តែម្ដង។ តូចមែនពិត តែហាងកាហ្វេ Date Note - Stories បានបង្ហាញទឹកចិត្តគាំទ្រដល់កីឡាករ esports ទាំងអស់ក្នុងប្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក្នុងវិញ្ញាសា E-sports ជាមួយនឹងភេសជ្ជៈចំនួន ៧០ កែវ។ វាពិតជាក្ដីរីករាយមែនទែន ដោយបានឃើញការគាំទ្រ និងភាពសប្បាយរីករាយរបស់កីឡាករទាំង 4 ប្រទេសដូចជា កម្ពុជា ម៉ាឡេស៊ី ថៃ និងហ្វីលីពីន កំឡុងពេលសម្រាកពិសាភេសជ្ជៈរបស់ Date Note - Stories។

គួរតែដឹងផងដែរថា នេះគឺជាលើកដំបូងដែលកីឡាអេឡិចត្រូនិចត្រូវបានដាក់បញ្ចូលក្នុង អាស៊ាន ប៉ារ៉ាហ្គេម។ វិញ្ញាសា កីឡាអេឡិចត្រូនិច បានធ្វើឡើងកាលពីថ្ងៃទី ៤ និង ៥ ខែ មិថុនា ឆ្នាំ ២០២៣ នៅសាលមហាស្រព ណាបា ក្នុងសណ្ឋាគារ ណាហ្គាវើលដ៍ ២។ កំឡុងពេលប្រកួត ពួកយើងឃើញថាមានហ្វេនៗជាច្រើនបានទៅគាំទ្រផ្ទាល់ និងស្រែកជាកម្លាំងចិត្តដល់កីឡាករគ្រប់រូបផងដែរ។ 

 បន្ទាប់ការប្រកួតយ៉ាងស្វិតស្វាញ ពួកយើងបានរកឃើញអ្នកឈ្នះហើយ៖

·       មេដាយមាស៖ ប្រទេសហ្វីលីពីន

·       មេដាយប្រាក់៖ ប្រទេសម៉ាឡេស៊ី

·       មេដាយសំរឹទ្ធ៖ ព្រះរាជាណាចក្រកម្ពុជា

ពួកយើងនឹងសង្ឃឹមថាបានឃើញប្រទេសច្រើនជាងនេះនឹងចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម វិញ្ញាសា កីឡាអេឡិចត្រូនិច នៅក្នុង ២ ឆ្នាំបន្ទាប់ទៀត។ 

ឌេតណូត ស្ទររី - Date Note - Stories

  • ផ្ទះលេខ ៣២ ផ្លូវលេខ ៤៧៨ ទួលទំពូង
  • 093 202 403

ព័ត៌មានគួរតែអានបន្ទាប់