ថ្មីទៀតហើយសម្រាប់អ្នកខេត្តសៀមរាប Co-Work Cafe and Bistro ហាងកាហ្វេស្រឡាញ់បរិស្ថាន
មិនមែនតែភ្នំពេញនោះទេដែលប្រជុំទៅដោយហាងកាហ្វេល្បីៗ សម្បីតែក្រុងសៀមរាបក៏មានប្រជាប្រិយភាពហូបកាហ្វេដែរ? កាលពីខែសីហា ថ្ងៃទី 20 មិនប៉ុន្មានថ្ងៃមុននេះ ក្រុងសៀមរាបបានទទួលស្វាគមន៍ហាងកាហ្វេថ្មីមួយដែលការតុបតែង និងរសជាតិកាហ្វេមិនចាញ់ហាងកាហ្វេល្បីៗដទៃ។ ចង់ដឹងទេថាហាងកាហ្វេឈ្មោះអ្វី?
![Co-Work Cafe and Bistro](https://www.foodbuzz.site/wp-content/uploads/2018/09/39501131_225946804767380_4611303920956866560_n.jpg)
Co-Work Cafe and Bistro ជាហាងកាហ្វេដែលស្រឡាញ់ និងថែរក្សាបរិស្ថាន។ ពួកគេតែងតែប្រើប្រាស់នូវរបស់ដែលអាចកែច្នៃប្រើម្ដងទៀតបាន ថែមទាំងចូលរួមកាត់បន្ថយកាកសំណល់ទៀតផង។ មិនតែប៉ុណ្ណោះ ជំនួសដោយបំពង់ប៊ឺតផ្លាស្ទិច ពួកគេប្រើប្រាស់នូវបំពង់ប៊ឺតធ្វើពីបំពង់ឫស្សី ជាពិសេសទៅទៀតនោះ ប្រិយមិត្តដែលមានដបទឹកស្រាប់ណា ខាងហាងកាហ្វេ Co-Work Cafe and Bistro រីករាយនឹងដាក់ភេសជ្ជៈជូនប្រិយមិត្ត ហើយប្រិយមិត្តនឹងបានទឹកប្រាក់ 25c វិញពីហាងកាហ្វេក្នុងការចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច។ បន្ទាប់ពីទិញកាហ្វេហើយណា Co-Work Cafe and Birsto តែងតែលើកទឹកចិត្តអតិថិជនឲ្យយកកាកកាហ្វេទៅធ្វើថ្នាំខាត់ស្បែក ឬយកទៅធ្វើដីដាក់ក្នុងសួនច្បាររបស់អតិថិជន។
![Co-Work Cafe and Bistro](https://www.foodbuzz.site/wp-content/uploads/2018/09/39570008_225750848120309_3858584174751383552_n.jpg)
Co-Work Cafe and Bistro ផងដែរ បានលើកទឹកចិត្ត និងបង្ហាត់បង្ហាញដល់ជនពិការដែលបម្រើការក្នុងហាងកាហ្វេរបស់ខ្លួនទាំងសេវាកម្ម ទាំងការឆុងកាហ្វេ និងធ្វើភេសជ្ជៈគ្រប់ប្រភេទ។
![Co-Work Cafe and Bistro](https://www.foodbuzz.site/wp-content/uploads/2018/09/39744775_226487821379945_7432193824849395712_n.jpg)
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ការ៉េមដែលមានលក់នៅ Co-Work Cafe and Bistro គឺប្រើប្រាស់គ្រឿងផ្សំធម្មជាតិទាំងទឹកឃ្មុំក៏សុទ្ធ ប្រេងដូង និងស្ករត្នោតសុទ្ធតែគ្មានជាតិគីមី។ ការចំអិនម្ហូបអាហារក៏ត្រូវបានគិតទៅលើសុខភាពរបស់អតិថិជនដែរ អាហារមិនប្រើអំបិល ស្ករ និងប្រេងច្រើន បើប៊ីចេងវិញគឺអត់ដាក់តែម្ដង។
![Co-Work Cafe and Bistro](https://www.foodbuzz.site/wp-content/uploads/2018/09/S__7159813.jpg)
![Co-Work Cafe and Bistro](https://www.foodbuzz.site/wp-content/uploads/2018/09/37252253_199097904118937_1719724576268615680_n.jpg)
បើមកដល់ Co-Work Cafe and Bistro កុំភ្លេចសាកនូវ Draft Beer នៅទីនេះ តម្លៃត្រឹមតែ 50c គ្រប់ពេលជារៀងរាល់ថ្ងៃ។ អញ្ចឹងកុំភ្លេចណា Co-Work Cafe and Bistro នៅក្រុងសៀមរាប ប្រិយមិត្តនឹងរីករាយជាមួយអាហារសុខភាព និងកាហ្វេដ៏ឈ្ងុយឆ្ងាញ់ពីទីនេះ។
![Co-Work Cafe and Bistro](https://www.foodbuzz.site/wp-content/uploads/2018/09/S__7159814.jpg)