សណ្ឋាគារ Courtyard by Marriott Phnom Penh ប្រារព្ធទិវាម្ហូបអាហារថៃរយៈពេល២ថ្ងៃពោលគឺ ថ្ងៃទី ៨ និង ៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន The Mekong!

ម្ហូបឆ្ងាញ់ៗនឹងត្រូវបានរៀបចំដោយមេចុងភៅដ៏ចំណាន Chef Dee មកពី Westin Siray Bay Resort & Spa ប្រទេសថៃ

រាជធានីភ្នំពេញ ថ្ងៃទី០7 ខែកញ្ញា ឆ្នាំ ២០២៣ សណ្ឋាគារ Courtyard by Marriott Phnom Penh មានសេចក្តីសោមន្សរីករាយដែលបានរៀបចំទិវាម្ហូបអាហារថៃដែលចម្អិនដោយផ្ទាល់ពីមេចុងភៅ (Chef Dee) ដែលជាមេចុភៅដ៏ល្បីមកពី Westin Siray Bay Resort & Spa​, ទីក្រុងភូកេត ប្រទេសថៃ។​

ចុងភៅ Dee មានចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូបតាំងពីកុមារភាព។ គាត់បានចាប់ផ្តើមអាជីបជាចុងភៅជាង៣៥ឆ្នាំមកហើយនៅក្នុងភោជនីយដ្ឋាននានាក្នុងស្រុកជាច្រើនកន្លែង ដែលជាហេតុធ្វើឲ្យគាត់មានភាពស្ទាត់ជំនាញ និងបច្ចេកទេសនៃការចម្អិនម្ហូបបែបបុរាណថៃយ៉ាងប៉ិនប្រសព្វ។ បច្ចុប្បន្នគាត់កំពុងបម្រើការជាមេចុងភៅនៅ​ Westin Siray Bay Resort and Spa ហើយគាត់នឹងនាំយកមកនូវទេព្យកោសល្យដ៏ប៉ិនប្រសប់របស់គាត់មកសណ្ឋាគារ Courtyard by Marriott Phnom Penh ដែលអ្នកទាំងអស់គ្នាអាចទទួលបានមុខម្ហូបនិងរសជាតិដើមរបស់ប្រទេសថៃពិតៗ។

ថ្ងៃទី១ (០៨ ខែ កញ្ញា ឆ្នាំ ២០២៣)

ទិវាម្ហូបអាហារថៃនឹងផ្តល់ជូនមុខម្ហូបខុសៗគ្នាក្នុងថ្ងៃនិមួយៗ ដើម្បីបញ្ជាក់ពីភាពសម្បូរបែបនៃម្ហូបថៃ។ មុខម្ហូបសំខាន់ៗក្នុងថ្ងៃទី១ រួមមាន៖ Gaeng Daeng Kai, Phad Pong Garee Poo, Plamuak Phad Nam Prik Pao Khai Khem, Calampee Phad Nampla, Phad See Iew, Khaow Sauy និង Khao Pad Sapalot។ ភ្ញៀវទាំងអស់អាចចាប់ផ្តើមជាមួយ appetizers ដូចជា Thod Man Pla និង Nam Tok Moo។ បន្ថែមពីលើអាហារប៊ូហ្វេដ៏ពិសេសនេះ ចុងភៅ Dee ក៏មាន live station សម្រាប់ចំអិនម្ហូបភ្លាមៗ​ជូនលោកអ្នកដូចជាម្ហូប Hoi Thod and Pad Thai Goong។ រីឯបង្អែមលាងមាត់វិញមានដូចជា ផ្លែឈើស្រស់ Bee Ko Muay និង Khao Neo Mamuang (បាយដំណើបស្វាយទុំ)។ 

ថ្ងៃទី២ (០៩ ខែ កញ្ញា ឆ្នាំ ២០២៣)

យើងបានរៀបចំនូវជម្រើសមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីតំបន់សំខាន់ៗចំនួនបួននៃប្រទេសថៃសម្រាប់ថ្ងៃទីពីរនៃទិវាម្ហូបអាហារថៃដូជា ឈៀងម៉ៃ តំបន់ភូមភាគឦសាន ភូកេត និង សៀម។ តំបន់នីមួយៗមានបច្ចេកទេស គ្រឿងផ្សំ និងរសជាតិប្លែកៗរៀងៗខ្លួន​ ហើយយើងបានជ្រើសរើសយ៉ាងសម្រិតសម្រាងដើម្បីតំណាងឲ្យតំបន់ទាំងនោះ។ 

កម្មវិធីទិវាម្ហូបអារហារថៃនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ១០ យប់។ នៅ ភោជនីយដ្ឋាន The Mekong ជាន់ទី១ ក្នុងតម្លៃត្រឹមតែ $35++ ក្នុងម្នាក់ បូករួមទាំងភេសជ្ជៈស្វាគមន៍១កែវ និងតន្រ្តីកំដរផងដែរ។ ដើម្បីធ្វើការកក់តុ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ +855 23 238 888 តាមតេឡេក្រាម៖ https://t.me/courtyardphnompenh ឬតាមរយៈអ៊ីមែល៖ Enquiries.CYPNH@courtyard.com

សូមកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅ ក្នុងការទទួលបានរសជាតិពិតៗពីប្រទេសថៃផ្ទាល់ នៅសណ្ឋាគារ Courtyard by Marriott Phnom Penh។ មិនថាអ្នកជាអ្នកដែលកំពុងស្នាក់នៅសណ្ឋាគារ ឬជាអ្នកដែលចង់ស្វែងរកបទពិសោធន៍ថ្មីក្នុងការទទួលទានអាហារទេ នោះលោកអ្នកនឹងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការឆ្នៃប្រឌិត និងរសជាតិរបស់មេចុងភៅ Dee។     

ព័ត៌មាន៖ Courtyard by Marriott Phnom Penh

ទីតាំង៖​ facebook-courtyardphnompenh

ព័ត៌មានគួរតែអានបន្ទាប់