COLLIN’S® ភោជនីយដ្ឋានល្បីពីសឹង្ហបុរីបើកដំណើរនៅភ្នំពេញខែមិនានេះហើយ!
COLLIN’S® ត្រូវបានបង្កើតដំបូងកាលពីឆ្នាំ 2012 ដោយមេចុងភៅ Collin Ho ដែលបេសកកម្មចំបងរបស់គាត់នោះគឺការផ្ដល់ជូននូវម្ហូបអឺរ៉ុបដែលមានរសជាតិឆ្ងាញ់និងគុណភាពខ្ពស់ក្នុងតម្លៃយ៉ាងសមរម្យដល់មនុស្សសាមញ្ញទូទៅ។
ដោយសារមូលហេតុនេះហើយទើបយីហោភោជនីយដ្ឋានរបស់គាត់ត្រូវបានប្រជាជនសឹង្ហបុរីគ្រប់វ័យស្រទាប់គាំទ្រចូលចិត្ត និងធ្វើឲ្យ COLLIN’S® ឈានជើងទៅមុខពង្រីកសាខារហូតដល់ទៅ 22 សាខានៅក្នុងប្រទេសសឹង្ហបុរីក្នុងរយៈពេលដ៏ខ្លីត្រឹមតែ 6 ឆ្នាំ និងសាខាក្រៅប្រទេសនៅទីក្រុងចាកាតាដំបូងក្នុងឆ្នាំ 2018 ហើយក៏បានឈ្នះពានរង្វាន់ជាច្រើនផងដែរ។
ពេលនេះ COLLIN’S® បានពង្រីកសាខាមកដល់ប្រទេសកម្ពុជាហើយ តែ COLLIN’S® មិនត្រឹមតែជាភោជនីយដ្ឋានសាមញ្ញនោះទេ គឺជា sky bar នៅលើដំបូលអគារ The Bridge SOHO ជាន់ទី 13 ដែលស្ថិតនៅផ្លូវ 78 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មិនតែប៉ុណ្ណោះ COLLIN’S® នឹងបើកសាកល្បងនៅថ្ងៃទី 01 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ។
COLLIN’S® នឹងមានបម្រើជាម្ហូបអាហារអឺរ៉ុបបែបទំនើប រសជាតិនិងគុណភាពតាមស្ដង់ដារអន្តរជាតិ ដែលមានគ្រឿងផ្សំចំបងៗដូចជាសាច់គោ ជ្រូក ចៀម និងគ្រឿងសមុទ្រសុទ្ធតែនាំចូលមកពីបរទេស ហើយក្រៅពីម្ហូបអាហារនិងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ លោកអ្នកក៏នឹងទទួលបាននូវបទពិសោធន៍ sky bar ដ៏អស្ចារ្យមួយប្រកបជាមួយនឹងទីតាំងដ៏ល្អចំកណ្ដាលទីក្រុងភ្នំពេញ ដែលអាចគយគន់ទេសភាពទីក្រុងភ្នំពេញដ៏ស្រស់ស្អាតដាច់កន្ទុយភ្នែក ជាហេតុដែលធ្វើឲ្យ COLLIN’S® សាកសមឥតខ្ចោះសម្រាប់ការជួបជុំមិត្តភក្តិ គ្រួសារ ឬ ការណាត់ជួបបែបរ៉ូមេនទិក។
ជាមួយនឹងការបើកសម្ពោធសាកសល្បង COLLIN’S® ក៏មានការផ្ដល់ជូនបញ្ចុះតម្លៃជាពិសេសដល់ទៅ 20% ទៅលើមុខម្ហូបទាំងអស់ចាប់ពីថ្ងៃទី 1 ខែមីនា ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2019។ ត្រៀមខ្លួនរួចឬនៅសម្រាប់ភោជនីយដ្ឋានអឺរ៉ុប COLLIN’S® មកពីសឹង្ហបុរីនេះ? ជួបគ្នាក្នុងខែមិនាណា!
សម្រាប់ពត៍មានបន្ថែមសូមទំនាក់ទំនង៖
លេខទូរស័ព្ទលើតុ៖ +855 23 232 378
លេខទូរស័ព្ទដៃ៖ +855 15 328 668
អ៊ីម៊ែល៖ reservation@collins.com.kh