ពិសេស! “នំលោកខែការ៉េម” អបអរបុណ្យសែនលោកខែពី Cold Stone Creamery!

ថ្ងៃបុណ្យសែនលោកខែកាន់តែខិតចូលមកដល់ ហើយរបស់ដែលមិនអាចខ្វះបាននោះគឺនំសែនលោកខែតែម្ដង។ សម្រាប់ឆ្នាំនេះ Cold Stone Creamery ដែលជាម៉ាកហាងការ៉េមដ៏ល្បីល្បាញមកពីសហរដ្ឋអាមេរិក បានដាក់បង្ហាញនូវផលិតផលថ្មី “នំលោកខែការ៉េម” សម្រាប់អបអរថ្ងៃបុណ្យសែនលោកខែនេះ។

គ្រាន់តែឮក៏ហាក់ប្លែក ហើយចង់សាកដែរត្រូវអត់? ចឹងតោះមកទទួលយកបទពិសោធន៍ថ្មីពី Cold Stone Creamery ជាមួយនឹងនំលោកខែការ៉េម ដែលផ្សំដោយសាច់នំទន់ពីខាងក្រៅ និងការ៉េម Super Premium នៅខាងក្នុង ដែលមានដល់ទៅ 6 រសជាតិផ្សេងគ្នាដូចជា៖ រសជាតិការ៉េមសូកូឡា រសជាតិការ៉េមស្ត្រប៊ែរី រសជាតិការ៉េមហ្វ្រេនឆ៍វ៉ានីឡា រសជាតិការ៉េមស្វ៊ីតគ្រីម រសជាតិការ៉េមជីរអង្កាម និងរសជាតិការ៉េមខូតុនខេនឌី។ រីឯការវេចខ្ចប់វិញគឺរឹតតែទាក់ទាញតែម្ដង ជាមួយនឹង ប្រអប់នំដ៏ស្រស់ស្អាតដល់ទៅ 3 ជម្រើស សម្រាប់ជូនជាអនុស្សាវរីយ៍ ទៅកាន់មនុស្សជាទីស្រលាញ់ មិត្តភក្តិ ក្រុមគ្រួសារ និងដៃគូជំនួញជាដើម។

1. ប្រអប់នំលោកខែការ៉េម 3 នំ៖ តម្លៃ 9.95$ មាន 3 រសជាតិផ្សេងគ្នា 

2. ប្រអប់នំលោកខែការ៉េម 6 នំ៖ តម្លៃ 18.95$ មាន 6 ផ្សេងគ្នា

3. ប្រអប់នំលោកខែការ៉េមព្រីមៀម 6 នំ៖ 24.95$ មាន 6 រសជាតិផ្សេងគ្នា

តោះ! តោះ! មកសាកល្បងរសជាតិបែបថ្មីនៃ នំលោកខែការ៉េម ដែលអាចស្វែងរកបាននៅគ្រប់សាខារបស់ហាងការ៉េម Cold Stone Creamery នៅសាខា បឹងកេងកង សាខាផ្សារទំនើបអ៊ីអនភ្នំពេញ (ជាន់ទី 1) និងសាខាផ្សារទំនើបអ៊ីអនសែនសុខស៊ីធី (ជាន់ទី 2) និងសម្រាប់សេវាដឹកជញ្ជូន អាចធ្វើការកុម្ម៉ង់តាមរយៈ NHAM24, E-GetS និង foodpanda

ព័ត៌មានគួរតែអានបន្ទាប់