ប៊ូហ្វេស្រាក្រឡុកត្រឹមតែ $6 ទេ ផឹកបានមួយសេរីនៅហាងជប៉ុន YaKiToRi LaB!

ណាគេខ្លះចូលចិត្តផឹកស្រាក្រឡុកប្រភេទ Cocktail ខ្លះ? រាល់ដងទៅផឹកនៅកន្លែងផ្សេងៗអស់មួយកែវនៅស្វាងដដែល ហើយតម្លៃជាង $6 បាត់ទៅហើយ​! អ៊ីចឹងថ្ងៃនេះ ក្រុមការងារ FoodBuzz ចង់ណែនាំឈុតប៊ូហ្វេស្រាក្រឡុកនៅហាងជប៉ុនមួយឈ្មោះថា YaKiToRi LaB!

 

អ្នកដែលចូលចិត្តអាហារជប៉ុនប្រហែលធ្លាប់ទៅសាកនៅ YaKiToRi LaB ហើយ ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងអត់ថាស្រាក្រឡុកនៅហាងនេះមានច្រើនប្រភេទសុទ្ធតែទំនងៗទៀត!

បើអ្នកទាំងអស់គ្នាចង់សាកម្តងទាំងអស់ដូចខាង FoodBuzz វិញដឹងតែត្រូវចិត្តជាមួយនឹងឈុតប៊ូហ្វេស្រាក្រឡុកនេះម៉ង់! តម្លៃត្រឹមតែ $6 ​ទេ អ្នកនឹងទទួលបានរយៈពេលដល់ទៅមួយម៉ោងក្នុងការហៅស្រាក្រឡុកនៅក្នុងម៉ឺនុយខាងក្រោមនេះ!

ប៉ុន្តែពួកយើងចង់ប្រាប់ថាខាង YaKiToRi LaB ក៏មានច្បាប់តិចតួចដែលក្នុងការផឹកដូចជា ម្នាក់ត្រូវកុម្ម៉ង់ម្ហូបឲ្យបានយ៉ាងហោចណាស់ $1.5 និង ហាមដេកពេលផឹកជាដើម។ ច្បាប់គេមានច្រើនទៀត កុំភ្លេចអានមុនផឹកណា៎! 

YaKiToRi LaB

ព័ត៌មានគួរតែអានបន្ទាប់