កៀកៗមែនទែនហើយ! មានដឹងថាគេសែនអីខ្លះអត់សម្រាប់ថ្ងៃចូលឆ្នាំចិនខាងមុខនេះ?

រីករាយទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំថោះ ពង្សមនុស្សស្រី ត្រូវនឹងធាតុឈើ ដែលប្រជាជនចិនទូទាំងប្រទេសនិងនៅក្រៅប្រទេសនាំគ្នាប្រារព្ធនិងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី មានបាយម្ហូបនំចំណីរៀបចំសែនព្រេងជូនទេវតាអារុក្ខអារក្សអ្នកតានិងដូនតា សុំពរជ័យសិរីសួរស្តីឆ្នាំថ្មី។


ប្រជាជនចិនមានការជឿជាក់ខ្លាំងទៅលើហុងស៊ុយរបស់ពណ៌ ការរៀបនំចំណីសែនព្រេង និងការរៀបចំផ្ទះជាដើម ទន្ទឹមនឹងនេះគេក៏យកចិត្តទុកដាក់ខ្លាំងទៅលើតំណមមួយចំនួន និងប្រកាន់ខ្ជាប់យ៉ាងល្អទៅនឹងទំនៀមទម្លាប់សំខាន់ៗក្នុងកំឡុងពេលសែនចូលឆ្នាំចិននិងមុនថ្ងៃសែនរយៈពេល ៤ថ្ងៃ។

Credit: Koh Sotepheap

លើសពីនេះទៅទៀតយើងគួរដឹងថាក្នុងពិធីបុណ្យចូលឆ្នាំចិនគួររៀបចំម្ហូបអ្វីខ្លះសម្រាប់សែន។ ហើយម្ហូបទាំងនោះមានដូចជា៖

1.មីឆា

Credit: Foodpanda

2.ចាប់ឆាយ

Credit: TOKE

 
3.នំពងទា

Credit: bakery in town

 
4.ទឹកផ្លែឈើ


5.ទឹកតែ

 

Credit: veyo fm

6.មាន់ស្ងោរ

Credit: recipes by todaysharing

 
7.អន្សម

Credit: khmerload

 
8.ជ្រូកនិងទាខ្វៃ


9.ផ្លៃឈើបីទៅប្រាំមុខ

 
10.ស្រា

 

Credit: Hello គ្រូពេទ្យ

11.និងអ្វីដែលភ្លេចមិនបានគឺក្រដាសសែនជំនាងផ្ទះ ទេវាតា និងកុងម៉ា។

Credit: health

សូមបញ្ជាក់: ការសែនមានលក្ខណៈខុសគ្នាពីផ្ទះមួយទៅផ្ទះមួយ ដូចនេះហើយលោកអ្នកអាចរៀបចំទៅតាមហុងស៊ុយរបស់ក្រុមគ្រួសារបាន។

 

 

ព័ត៌មានគួរតែអានបន្ទាប់