ហៅគ្នាឲ្យហើយម៉ោ! ទៅភ្លក់ម្ហូបចិនពិតៗនៅ «មហោស្រពវប្បធម៌ចិន» ដែលធ្វើឡើងក្នុងពេលឆាប់ៗនេះ!

មហោស្រពវប្បធម៌ ចិននៅកម្ពុជានឹងចាប់់ផ្តើមប្រារព្ធពីថ្ងៃទី 7 ដល់ 8 ខែមករា ឆ្នាំថ្មី 2023 នេះឯង! 

“មហោស្រពវប្បធម៌ចិននៅកម្ពុជា” គឺជាព្រឹត្តិការណ៍វប្បធម៏រៀបចំដោយ 58cam.com។ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មចិនដែរមានឥទ្ធិពលមួយនៅកម្ពុជា 58cam.com​ មានគោលបំណងទាញយកឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ធ្វើការផ្សព្វផ្សាយវប្បធម៌ និង សិល្បៈប្រពៃណីចិនដល់ប្រជាជនកម្ពុជាក្នុងប្រទេសអោយបានស្គាល់។ សំខាន់អ្នកទាំងអស់គ្នាអាចចូលរួមកម្មវីធីដោយសេរីបានទៀត!​

ស្របពេលជាមួយគ្នានេះដែរ ដើម្បីបង្កភាពសប្បាយរីករាយកម្មវិធីនេះក៏មានការសម្ដែងវប្បធម៌ សិល្បៈប្រពៃណី ញ៉ាំម្ហូបអាហារដ៏មានឱជារសរបស់ចិន និង រួមបញ្ចូលចំណេះដឹងវប្បធម៌ដល់អ្នកចូលរួមផងដែរ។

អ្នកដែលមកទស្សនាក៏អាចចូលរួមលេងកម្សាន្តទទួលយកនូវបទពិសោធសិល្បៈជាច្រើនទៀត ដូចជាការលេងអុកចិន ការផាត់មុខតួល្ខោន ការសរសេរអក្សរផ្ចង់ សិល្បៈតែចិន ការបោះពុម្ពបុរាណចិនជាដើម!

ល្បែងកម្សាន្តបែបប្រពៃណីចិនជាច្រើននឹងត្រូវរៀបចំសម្រាប់ភ្ញៀវដែលមកចូលរួមក្នុងកម្មវិធីនេះបានលេង ដូចជាការបាញ់ធ្នូ បាល់សីដក់ គប់ព្រួញ បៀម៉ាជាំង និងបោះកងជាដើម។ គ្រាន់តែមកចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងអ្នកទទួលបានកាដូល្អៗជាច្រើន ហើយថែមទាំងមានឪកាសលេងហ្គេមដោយឥតគិតថ្លៃ។

លើសពីនេះ មហោស្រពវប្បធម៌ចិនពិតជាមិនអាចខ្វះបានចំពោះអាហារឆ្ងាញ់ៗរបស់ជនជាតិចិន ដូចជា សាច់មាន់ចំហ៊ុយ  សាច់អាំង តែគុជបែបចិន និង អាហារឆ្ងាញ់ៗផ្សេងទៀត!

នៅថ្ងៃបើកមហោស្រពវប្បធម៌នឹងមានឱកាសចាប់រង្វាន់ និងទទួលបានគូប៉ុងផ្សេងៗ ម៉ោះ! ចាំអីទៀតមកចូលរួមទាំងអស់គ្នា!

កម្មវិធីនឹងចាប់ផ្តើមពីថ្ងៃទី 7 ដល់ 8 ខែមករា ឆ្នាំ 2023  វេលាម៉ោង 11 ព្រឹក ដល់ ម៉ោង 8 យប់ ទីតាំង : ផ្សារទំនើប អូឡាំព្យា

ព័ត៌មានគួរតែអានបន្ទាប់