កាន់តែសប្បាយ និងដឹងច្បាស់ពីប្រពៃណីចិនក្នុងកម្មវិធី “មហោស្រពវប្បធម៌ចិន”

កាលពីថ្ងៃទី 7 និងទី 8 ខែមករា ឆ្នាំ 2023 មានកម្មវិធីប្រពៃណីចិនមួយឈ្មោះថា “ មហោស្រពវប្បធម៌ចិន” បានប្រារព្ធឡើងនៅឯផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី ដែលបានរៀបចំឡើងដោយ 58cam.com ដែលជាបណ្ដាញផ្សព្វផ្សាយពាណិជ្ជកម្មចិនដ៏មានឥទ្ធិពលមួយនៅក្នុងកម្ពុជា។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងសិល្បៈប្រពៃណីចិនដល់ប្រជាជនកម្ពុជាក្នុងប្រទេសឲ្យបានស្គាល់កាន់តែច្បាស់ជាងមុន។ 

ដោយកាន់តែកៀកថ្ងៃចូលឆ្នាំប្រពៃណីចិនទៀតនោះ កាលពី 2 ថ្ងៃកំឡុងពេលមានកម្មវិធី ពួកយើងបានអង្កេតឃើញថា មានមនុស្សបានមកចួលរួមច្រើនកុះករខ្លាំងមែនទែន។

ដោយក្នុងកម្មវិធីមានការតុបតែងពណ៌ក្រហម និងតាមរបៀបរបបបែបចិនមានការស្រស់ស្អាត ធ្វើឲ្យមានបងប្អូនចូលរួមជាច្រើនបានថតផ្ដិតយករួបភាព។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីមានសកម្មភាពកំសាន្ដនានាជាច្រើនដូចជា ការបាញ់ព្រួញ បៀម៉ាជាំង គប់ព្រួញ ការលេងអុកចិន ការផាត់មុខតួល្ខោន ការសរសេរអក្សរផ្ទង់ សិល្បៈតែចិន និងការបោះពុម្ពបុរាណចិនជាដើម។ 


មិនត្រឹមតែបានទទួលបទពិសោធន៌ជាមួយវប្បធម៌ និងសិល្បៈប្រពៃណីចិនប៉ុណ្ណោះទេ ពួកយើងបានសាកជាមួយអាហារចិនផ្សេងៗផងដែរដូចជា សាច់មាន់ចំហ៊ុយ សាច់អាំង តែគុជបែបចិន និងជាច្រើនទៀត។ ចង់ដឹងសប្បាយប៉ណ្ណា តស់! មកមើលទិដ្ឋភាពក្នុងថ្ងៃនោះទាំងអស់គ្នា! 

ព័ត៌មានគួរតែអានបន្ទាប់