CHICHA San Chen Cambodia 吃茶三千
- Available at all branches
- 015 332 509
ចង់រកហាងតែគុជដែលមានរសជាតិឆ្ងាញ់បែបស្ដង់ដារប្រទេសតៃវ៉ាន់ ថែមទាំងបរិយាសកាសក្នុងហាងស្អាតធំទូលាយនិងមានភាពស្ងប់ស្ងាត់ល្អ FoodBuzz មានហាងមួយចង់មកណែនាំឲ្យអ្នកទាំងអស់គ្នាបានស្គាល់នោះគឺហាង CHICHA San Chen ដែលល្បីឈ្មោះជាង២០ឆ្នាំមកហើយ។ តែនៅទីនោះគឺឆុងជូនភ្ញៀវថ្មីភ្លាមៗ ដោយប្រើម៉ាស៊ីន Teapresso យ៉ាងពិសេស។
ជាមួយគ្នាដែរឥឡូវនេះនៅហាង CHICHA San Chen ក៏មានចេញជាប្រភេទភេស្ជជៈថ្មីមានឈ្មោះថា Pineapple Series ដែលមានប្រភេទភេសជ្ជៈដល់ទៅ៣មុខដែលសុទ្ធតែសម្បូទៅដោយវីតាមាន B, C និង E មានអត្ថប្រយោជន៍ជំនួយដល់សុខភាពនិងសម្រស់។ ម៉ោះមកមើលទាំងអស់គ្នាថាក្នុង Pineapple Series នេះមានភេសជ្ជៈអ្វីខ្លះ៖
ភេសជ្ជៈចុងក្រោយពី Pineapple Series មានឈ្មោះថា តែទឹកម្នាស់និងទឹកឃ្មុំ Pineapple Tea with Honey ដែលក្រៅពីមានវីតាមីន B, C និង E ហើយមានទាំងចាហ៊ួយសាច់ម្នាស់ដែលសាកសមសម្រាប់ញ៉ាំនៅពេលដែលអាកាសក្ដៅនិងជួយធ្វើឲ្យអារម្មណ៏បានស្រស់ស្រាយជាងមុនច្រើនមែនទែនពេលញ៉ាំហើយ។
លើសពីនេះទៅទៀតនៅហាង CHICHA San Chen ក៏មានប្រូម៉ូសិនចែកជូន Voucher ភេសជ្ជៈដោយឥតគិតថ្លៃចំនួន១កែវភ្លាមៗ គ្រាន់តែអ្នកទាំងអស់គ្នាសន្សំ Sticker ពេលទិញភេសជ្ជៈពីPineapple Series ឲ្យគ្រប់៣ ពីសាខាណាមួយពីសាខាទាំង៣របស់ហាង CHICHA San Chen ងាយៗមែនទែនតែត្រូវប្រញាប់តិចណា ព្រោះថាប្រូម៉ូសិននេះផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះហើយ។
មួយវិញទៀត បើអ្នកទាំងអស់គ្នាអត់ចង់ចេញក្រៅ ក៏អាចកុម្ម៉ង់ភេសជ្ជៈឆ្ងាញ់ៗពី CHICHA San Chen តាមកម្មវិធីដឹកជញ្ជូនដូចជា NHAM24, foodpanda, E-GetS, BLOC, MUUVE និង WOWNOW។
សាខាទាំង៣របស់ CHICHA San Chen ៖
សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចតាមដាន៖
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.