Chao Doi កាហ្វេប្រេនថៃបើកសម្ពោធជាផ្លូវការនៅទួលទំពូង

រឿងជាច្រើនអាចនឹងកើតឡើងក្នុងរយៈពេលមួយប្រព្រិចភ្នែក អញ្ចឹង Foodbuzz-ers មួយចំនួនអាចនឹងមិនដឹងព័ត៌មានសំខាន់ៗ ជាពិសេសអ្នកដែលនៅម្តុំទួលទំពូងច្បាស់ជាពេញចិត្តនឹងដំណឹងនេះ ព្រោះថាស្ងាត់ៗ ហាងកាហ្វេដ៏ល្បីប្រចាំប្រទេសថៃបានមកបើកដំណើរការជាផ្លូវការនៅម្តុំទួលទំពូងហើយ គឺហាងកាហ្វេ Chao Doi។

ការបើកសម្ពោធហាងកាហ្វេ Chao Doi
ការបើកសម្ពោធហាងកាហ្វេ Chao Doi

ដោយជាហាងមួយ ដែលមានបទពិសោធន៍ក្នុងការបំរើភេសជ្ជៈដល់អតិថិជនពីមុនមក ហាងកាហ្វេ Chao Doi មានផ្តល់ជូននូវភេសជ្ជៈជាច្រើនបែបមានដូចជា កាហ្វេ តែទឹកដោះគោ តែបៃតងទឹកដោះគោ និងច្រើនជាងហ្នឹងទៀតផង ហើយអាចលាយជាមួយ topping ក៏បាន។ មិនត្រឹមតែមានការបំរើនូវភេសជ្ជៈជាច្រើនរសជាតិនោះទេ Chao Doi ក៏មាននំពុម្ភ ដែលដុតថ្មីៗផងដែរ។

ភេសជ្ជៈជាច្រើនមុខសម្រាប់អ្នកធ្វើការជ្រើសរើស

ភេសជ្ជៈជាច្រើនមុខសម្រាប់អ្នកធ្វើការជ្រើសរើស
កុំភ្លេចទៅសាកទាំងអស់គ្នាណា!!

កុំភ្លេចទៅសាកទាំងអស់គ្នាណា!!

អ្វីសំខាន់ដែលFoodBuzz ចង់ប្រាប់ដល់អ្នកទាំងអស់គ្នានោះគឺ ចាប់ពីថ្ងៃទី 27-29 ខែវិច្ឆិកា ឆ្នាំ2017 Chao Doi មានប្រូម៉ូសិន ទិញមួយថែមមួយ ហើយរាល់ការអញ្ជើញទៅដល់ Counter អតិថិជននឹងទទួលបានដបទឹកដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃ។

ដបទឹកដ៏ស្រស់ស្អាតពី Chao Doi

ដបទឹកដ៏ស្រស់ស្អាតពី Chao Doi

កប់មែនទែននេះ មួយថែមមួយហើយមានកាដូជូនទៀត។ កុំភ្លេចទៅយកទាំងអស់គ្នា!

ទីតាំង៖ ផ្លូវលេខ 432 សង្កាត់ទួលទំពូង ខណ្ឌចំការមក ភ្នំពេញ |Googlemap 

តម្លៃចាប់ពី៖ $2 ឡើងទៅ

ព័ត៌មានគួរតែអានបន្ទាប់