ពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច កំពូល របស់កម្ពុជាខេមហ្វូដនិងខេមហូតែល២០២៤គ្រោងនឹងរៀបចំឡើងជាមួយនិង ការប្រកួតប្រជែងចំអិនម្ហូបនិងបដិសណ្ឋារកិច្ចថ្នាក់ជាតិកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ – Informa Markets Cambodia (ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មស្ថិតក្រោមឈ្មោះ AMB Tarsus Exhibitions (Cambodia) Pte Ltd) គ្រោងនឹងរៀបចំក៍ដូចជាបើកបង្ហាញព្រឹត្តិការណ៍ ពិព័រណ៍ B2B ផ្នែក វិស័យផ្គត់ផ្គង់​ ម្ហូបអាហារ​ សណ្ឋាគារ និងបដិ​​សណ្ឋារកិច្ចកំពូលរបស់កម្ពុជារួមជាមួយ ការប្រកួតប្រជែងចំអិនម្ហូប និងបដិសណ្ឋារកិច្ច​ថ្នាក់ជាតិ​ នាថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2024 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ 

ព្រឹត្តិការណ៍ពិព័រណ៍ដ៏សំខាន់នេះនឹងក្លាយជាមជ្ឈមណ្ឌល ដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជាជាមួយនិន្នាការនៃការវិត្តន៍នៃវិស័យបដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ននិងអនាគត។

នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជាក៍មានការចូលរួមពីសំណាក់តំណាង​មក​ពី​សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគមសហគមន៍ចុងភៅកម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា សមាគម​សណ្ឋាគារកម្ពុជាកម្ពុជា​វិទ្យាស្ថានម្ហូបអាហារកម្ពុជា សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស និង​សមាគម​ស្ប៉ា និង​សុខភាព​កម្ពុជាផងដែរ។

លោកស្រី Alice Lem នាយកគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជានៃក្រុមហ៊ុន Informa បានប្រកាសថា CAMFOOD & CAMHOTEL 2024 នឹងមានក្រុមហ៊ុនដាក់តាំងជាង 150​ ជាមួយអ្នកទស្សនាជាង 12,000 នាក់ត្រូវបានរំពឹងថានឹងចូលរួមជាមួយយើង។ លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ដ៏​រឹងមាំ និង​សក្ដានុពល​ដ៏​ធំធេង​នៃ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​របស់​ប្រទេស​កម្ពុជា។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា​ បានមានប្រសាសន៍ថា “វិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារបស់កម្ពុជានិងមានកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយ មុខម្ហូបខ្មែរលើឆាកអន្តរជាតិ។
 
ពិព័រណ៌នេះនឹងបង្ហាញនូវទម្រង់សំខាន់ៗចំនួនបី៖
• បរិក្ខារផ្គត់ផ្គង់៖ បង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ និងសម្ភារៈ ផ្គត់ផ្គង់ភោជនីយដ្ឋាន។
• អាហារ និងភេសជ្ជៈ៖ គ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេរ និង ផលិតផលសម្រេចពីក្នុងស្រុកនិងជុំវិញពិភពលោក។
• បដិសណ្ឋារកិច្ច និងការលក់រាយ៖ បង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើប ដំណោះស្រាយ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយនិងលក់ដុំ។
 
លោកស្រី Alice Lem បានបន្ថែម​ “ការតាំងពិព័រណ៍នេះផ្តល់នូវវេទិកាដ៏ទូលំទូលាយមួយសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មដើម្បីបង្ហាញផលិតផល ប្រភពអ្នកផ្គត់ផ្គង់ថ្មី និន្នាការ និងបង្កើតទំនាក់ទំនងអាជីវកម្មសំខាន់ៗសម្រាប់អាជីវកម្មគ្រប់ទំហំ បង្កើតឱកាសនិងបណ្តាញទំនាក់ទំនងរវាងអ្នក រោងចក្រ អ្នកចែកចាយ និងដៃគូដែលមានសក្តានុពល” ។
 
ជាមួយការរំលិចឡើងនៃព្រឹត្តិការណ៍ ការប្រកួតប្រជែងចំអិនម្ហូបនិងបដិសណ្ឋារកិច្ចថ្នាក់ជាតិឆ្នាំ 2024 ​យើងនិងបង្ហាញអំពីរការប្រគួតជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិត រួមមានការឆ្លាក់ផ្លែឈើ និងបន្លែ a turkey challenge, black box competitions, ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែ ការរៀបចំផ្កា ការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។ ការប្រកួតប្រជែងនេះអាចធ្វើទៅបានតាមរយៈការសហការជាមួយដៃគូឧស្សាហកម្មសំខាន់ៗរួមមាន LSH, KSLM, USA Poultry, CAPFISH CAPTURE-UNIDO, និង HITEC Water។

លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា “ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះនឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបអោយកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហាប្រឈមនានាដើម្បីកែតម្រូវនិងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិ និងអន្តរជាតិដើម្បីធ្វើអោយប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា៕
 
លោកឧកញ៉ា ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា​ បានបន្ថែមថា​ CAMFOOD & CAMHOTEL 2024 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧស្សាហកម្មរបស់យើងសម្របខ្លួនទៅនឹងនិន្នាការក្រោយជំងឺរាតត្បាតក្រោមការណែនាំនិងការអនុវត្តប្រកបដោយនិរន្តរភាព ជាមួយនិងដំណោះស្រាយជាមួយ និងបច្ចេកវិទ្យាចុងក្រោយប្រកបដោយផាសុខភាព។
 
សន្និសិទសារព័ត៌មានបានបញ្ចប់ដោយការចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងសហព័ន្ធទេសចរណ៍កម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍ INFORMA MARKETS។ MOU នេះជា គំនិតផ្តួចផ្តើមរួមគ្នាដែលផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររួមគ្នាដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចលំប្រទេសកម្ពុជា។ 
សម្រាប់ព័ត៌មានបន្ថែមអំពីការតាំងពិព័រណ៍ ឬចូលរួមកម្មវិធី CAMFOOD & CAMHOTEL 2024 សូមចូលទៅកាន់គេហទំព័រ https://www.camfoodhotel.com/ ឬតាមរយៈលេខទូរស័ព្ទ 087786007។
 
CAMFOOD & CAMHOTEL 2024 ពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចកំពូលរបស់កម្ពុជា ខេមហ្វូដ និងខេមហូតែល ២០២៤ គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី 6-8 ខែវិច្ឆិកា ឆ្នាំ 2024 នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) កោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះផ្តល់នូវឱកាសជួបជាមួយ អ្នកផ្គត់ផ្គង់នៅក្នុងឧស្សាហកម្ម HORECA (សណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេ) ទាំងក្នុងស្រុកនិងក្រៅស្រុក និងជាវេទិកាសំខាន់មួយសម្រាប់បង្ហាញការច្នៃប្រឌិតថ្មីបំផុត ជាមួយម៉ាកយីហោផលិតផល សេវាកម្ម បច្ចេកវិទ្យាល្បីៗ ដើម្បីជំរុញនិងពង្រីកអាជីវកម្មលោកអ្នកក្នុងវិស័យបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។
 
អំពីអ្នករៀបចំពិព័រណ៍ CAMFOOD & CAMHOTEL 2024
Informa Markets (www.informamarkets.com) ជាក្រុមហ៊ុនរៀបចំពិព័រណ៍ B2B​  និងបង្កើតវេទិកាសម្រាប់ឧស្សាហកម្ម និងទីផ្សារ ដើម្បីធ្វើពាណិជ្ជកម្ម ប្រកបដោយភាព ច្នៃប្រឌិត ធំជាងគេជាមួយម៉ាក B2B អន្តរជាតិជាង 550 នៅក្នុងទីផ្សាររួមមានវិស័យសុខាភិបាល និងឱសថ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងអចលនទ្រព្យ ម៉ូដនិងសំលៀកបំពាក់ បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ សុខភាព និងអាហារូបត្ថម្ភ កសិកម្ម យើងផ្តល់ជូនអតិថិជន និងដៃគូជុំវិញពិភពលោកនូវឱកាសដើម្បីចូលរួម បទពិសោធន៍ និងធ្វើអាជីវកម្មតាមរយៈការតាំងពិព័រណ៍ទល់មុខគ្នា មាតិកាឌីជីថលពិសេស៕ 
 
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
កញ្ញា វិច្ឆិរ៉ា 
អ្នកគ្រប់គ្រង​កម្មវិធី
ទំនាក់ទំនង: +855 87 786 007
អ៊ីម៉ែល៖ vichera.sarorn@informa.com

ព័ត៌មានគួរតែអានបន្ទាប់