CAMFOOD & CAMHOTEL ’23 ព្រឹត្តិការណ៍ដែលមិនអាចខកខានបានរបស់ F&B និងឧស្សាហកម្មបដិសណ្ឋារកិច្ចនៅកម្ពុជា!

ដូចដែលលោកអ្នកបានដឹងរួចមកហើយថានៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ នៅសាលតាំងពិព័រណ៍ និងសន្និបាត កោះពេជ្រ រាជធានីភ្នំពេញ មានការដាក់តាំងពិព័រណ៍ខេមហ្វូត ខេមហូថែល លំដាប់អន្តរជាតិ ២០២៣ ដែលនឹងបើកបង្ហាញផលិតផល បច្ចេកវិទ្យា និងសេវាកម្មសម្រាប់ផ្គត់ផ្គង់វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចដ៏ធំ និងឈានមុខគេបង្អស់នៅប្រទេសកម្ពុជា ដែលមានការបើកទទួលភ្ញៀវកិត្តិយស និងអ្នកចូលរួមប្រមាណជាង ១៥ ០០០ នាក់។​ 

ការតាំងពិព័រណ៍ខេមហ្វូត ខេមហូថែល លំដាប់អន្តរជាតិនេះមានការផ្ដល់ជូនកម្មវិធីដ៏កម្រ ចំពោះភ្ញៀវកិត្តិយស និងអ្នកទស្សនាទាំងអស់គ្នា ដោយលោកអ្នកមានឱកាសជួបជាមួយអ្នកផ្គត់ផ្គង់ផលិតផល សេវាកម្ម និងបច្ចេកវិទ្យាថ្មីៗ ធំៗជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ កម្មវិធីដ៏គគ្រឹកគគ្រេងបែបនេះក៏ជាឱកាសដ៏ល្អបំផុតដែរ សម្រាប់ភ្ញៀវកិត្តិយសណាដែលជាសហគ្រិនដែលមានបំណងចង់ពិភាក្សា និងរកដៃគូសហការ ក៏ដូចជាកសាងអាជីវកម្មជាមួយនឹងក្រុមហ៊ុនធំៗ និងមានម៉ាកយីហោល្បីៗទូទាំងពិភពលោកទៀតផង។ 

ក្រៅពីការតាំងពិព័រណ៍ បងប្អូនទាំងអស់គ្នាអាចទស្សនា កម្មវិធីប្រកួតប្រជែងនៃការចម្អិនម្ហូបអាហារដ៏អស្ចារ្យដែលរៀបចំដោយចុងភៅមកពីសណ្ឋាគារល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះបងប្អូនទាំងអស់ក៏អាចដើរភ្លក់ម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខផងដែរ គ្រាន់តែភ្លក់ម្ហូបនៅកន្លែងតាំងពិព័រណ៍ហ្នឹងក៏ឆ្អែតដែរ។ ហើយកម្មវិធីប្រកួតប្រជែងផ្នែកម្ហូបអាហារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ​ រីឯការប្រកាសលទ្ធផលអ្នកឈ្នះ ក្រុមអ្នកដាក់ពិន្ទុនឹងធ្វើការប្រកាសនៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៣។​ 

អ្វីដែលកាន់តែពិសេសទៀតនោះគឺ ការតាំងពិព័រណ៍ខេមហ្វូត ខេមហូថែល លំដាប់អន្តរជាតិ ២០២៣ ក៏មានកម្មវិធីស្ដីពីការធ្វើបទបង្ហាញអំពីជំនាញ និងចំណេះដឹងដែលផ្តោតទៅលើវិស័យចម្អិនម្ហូបអាហារដោយភាពច្នៃប្រឌិត ជំនាញឆុងកាហ្វេ និងជំនាញដែលពាក់ព័ន្ធទៅនឹងអាជីវកម្មផ្នែកភោជនីយដ្ឋាន ហាងកាហ្វេ ក្លឹប ការចែកចាយ និងការនាំចេញនាំចូល…ជាច្រើនទៀត។ 

កម្មវិធីតាំងពិព័រណ៍ខេមហ្វូត ខេមហូថែល លំដាប់អន្តរជាតិ ២០២៣ ដ៏កម្របែបនេះប្រារព្ធឡើងតែមួយដងទេក្នុងមួយឆ្នាំ ដូចនេះសូមកុំខកខានក្នុងការចូលរួមទស្សនា និងទទួលបានបទពិសោធន៍ថ្មីៗដែលមិនងាយទទួលបានមួយនេះឲ្យសោះ។ ប្រញាប់រួសរាន់ឡើងដោយសារតែការតាំងពិព័រណ៍នេះប្រព្រឹត្តិឡើងតែ ៣ ថ្ងៃតែប៉ុណ្ណោះ!

ទូរស័ព្ទ៖ 087 786 007

ទីតាំង៖ មណ្ឌលសន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ

ព័ត៌មាន៖ facebook-CamFoodCamHotel

ព័ត៌មានគួរតែអានបន្ទាប់