អស្ចារ្យមែនទែន! អង្ករផ្ការំដួលកម្ពុជា​ឈ្នះជ័យលាភី “អង្ករល្អដាច់គេក្នុងពិភពលោក”!

កាលពីថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022 វេទិកាសន្និសិទស្រូវ-អង្ករពិភពលោក (World Rice Conference) បានប្រារព្ធឡេីងនៅ ខេត្តភូកេត ប្រទេសថៃ។ អង្កររបស់កម្ពុជាពូជ “ផ្ការំដួល” ត្រូវបានជាប់ជា “អង្ករល្អដាច់គេ” មិនត្រឹមតែក្នុងទ្វីបអាសុីទេ តែក្នុងពិភពលោកតែម្តង! 

Credit: HE Dith Tina, Minister of Agriculture

នេះជាលេីកទី 5 ហេីយដែលប្រទេសកម្ពុជាបានឈ្នះជ័យលាភីលេខ 1។ ចំពោះការឈ្នះពីមុនមកគឺឈ្នះ 3 ឆ្នាំជាប់គ្នា ក្នុងឆ្នាំ 2012 2013 និង 2014 និងចុងក្រោយគេគឺក្នុងឆ្នាំ 2018 ។

Credit: HE Dith Tina, Minister of Agriculture

ក្នុងការប្រកួតនេះ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលេីចំណុចជាច្រេីនដូចជា រូបរាងគ្រាប់អង្ករ ភាពទន់ ក្លិន និងរសជាតិជាដេីម។ ពូជ “ផ្ការំដួល” ដេលមានគ្រាប់រូបរាងវែងនិងក្លិនក្រអូបដូចផ្កាចឹង ក៏បានជាប់ជាលេខ 1 ក្នុងចំណោមអង្ករដែលបានដាក់ចូលរួម។ 

Credit: HE Dith Tina, Minister of Agriculture

លទ្ធផលដ៏សែនល្អមួយនេះនឹងជួយលេីកតម្កេីនវិស័យកសិកម្ម និង វិស័យស្រូវអង្ករកម្ពុជាឲ្យកាន់តែខ្ពស់។ ពិសេសទៅទៀត វាក៏អាចបង្កេីនការនាំចេញរបស់អង្ករកម្ពុជាទៅលើទីផ្សារអន្តរជាតិផងដែរ។

ព័ត៌មានគួរតែអានបន្ទាប់