Raffle Hotel Le Royal
- Street 92, Khan Daun Penh
- 023 981 888
ជាការពិតណាស់ អាហារ និងភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ពិតជាសក្តិសមនឹងទទួលបានការទទួលស្គាល់ និងអបអរសាទរឲ្យតម្លៃ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ ជាពិសេស ហាងបារដែលកំពុងតែទទួលបានការជោគជ័យយ៉ាងខ្លាំងនិងស្រឡាញ់ដោយប្រជាជនខ្មែរជាច្រើន។
ពួកយើងបានធ្វើការសិក្សាស្រាវជ្រាវពីទីផ្សារនៅក្នុងប្រទេសកម្ពុជា និងគិតថាវាជាប្រទេសមួយដ៏ស្រស់ស្អាត និងអស្ចារ្យ ដែលមានប្រជាជនរួសរាយរាក់ទាក់ជាប្រចាំ ក៏ដូចជាមានហាងបារដែលមានអ្នកគាំទ្រជាច្រើន និងបុគ្គលិកក្រឡុកស្រាដែលមានបទពិសោធន៍ខ្ពស់ ប៉ុន្តែពួកគាត់ត្រូវបានគេផ្តល់តម្លៃឲ្យតិចតួចនៃវិស័យនេះ។
លោក Alvin Sinclair ស្ថាបនិក Top30 Awards មានប្រសាសន៍ថា “ដូច្នេះ ខ្ញុំជឿថា កម្មវិធី Top30 Bar Awards របស់ប្រទេសកម្ពុជា នឹងក្លាយជាកម្មវិធីដ៏ធំអស្ចារ្យប្រចាំឆ្នាំ និងសឹងតែមិនគួរឲ្យជឿសម្រាប់ការប្រារព្ធឡើងនូវកម្មវិធី ភេសជ្ជៈមានជាតិអាល់កុលលំដាប់កំពូលរបស់ប្រទេស រួមទាំងស្រាបៀរ និងស្រាក្រឡុកផងដែរ ព្រោះពួកគេសមនឹងទទួលបានការទទួលស្គាល់ឲ្យតម្លៃ ទៅតាមអ្វីដែលពួកគេបានខិតខំកន្លងមក”។
ទាំងអស់នេះសុទ្ធសឹងជាហេតុផលដែល Top30 Bar Awards នឹងមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ពានរង្វាន់ Top30 Bar Awards ត្រូវបានឧបត្ថម្ភធំដោយស្រាបៀរ Heineken ដែលចាប់ផ្តើមប្រារព្ធកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ 2022 កន្លងទៅ ជាមួយនឹងព្រឹត្តិការណ៍ផ្តល់កិត្តិយសដ៏សំខាន់ដល់ហាងបារ និងស្រាក្រឡុកដ៏ល្អបំផុតនៅក្នុងប្រទេស។
សូមបញ្ជាក់ផងដែរថា ពិធីប្រគល់ពានរង្វាន់នេះ តែងតែធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលក្នុងឆ្នាំនេះផ្ទាល់ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះអន្តរជាតិដំបូងគេបង្អស់ ដែល កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។
នៅថ្ងៃទី 09 ខែមីនា ឆ្នាំ 2023 ពានរង្វាន់ Top30 Bar Awards បានរៀបចំពិធីជប់លៀងសារពត៌មាន (The Press Party) នៅ Elephant Bar ក្នុង Raffles Hotel Le Royal ដែលមានអ្នកចូលរួមប្រហែល 100 នាក់ សុទ្ធសឹងតែជាម្ចាស់បារ និងអ្នកក្រឡុកស្រា។ វាពិតជារាត្រីមួយដ៏គួរឲ្យកត់សំគាល់ និង សប្បាយមែនទែន នៅពេលដែលមានមនុស្សជាច្រើនមកពីវិស័យតែមួយរួមគ្នា ចែករំលែកប្រធានពីប្រធានបទ និងបទពិសោធន៍ល្អៗពីអ្វីដែលពួកគាត់ស្រលាញ់នៅក្នុងទីផ្សារដែលកំពុងតែមានសន្ទុះអភិវឌ្ឍន៍លឿនមួយនេះ។
The Press Party គ្រាន់តែជាការជួបជុំដំបូងដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់បានស្គាល់ ផ្លាស់ប្តូរបទពិសោធន៍ និងសំណេះសំណាលគ្នាប៉ុណ្នោះ។ ព្រឹត្តិការណ៍ដ៏សំខាន់ដែលត្រូវបានគេស្គាល់ថាជា “The Gala Night” នឹងប្រព្រឹត្តទៅនាថ្ងៃទី 30 ខែមីនា ឆ្នាំ 2023 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមជាមួយនឹងការតែងតាំងជ្រើសរើសបារចំនួន 150 ដែលបានចុះបញ្ជីនៅទូទាំងទីក្រុងសំខាន់ៗនៃប្រទេសកម្ពុជាជាមួយ បន្ទាប់មកជម្រុះមកត្រឹម 100បារសម្រាប់ការប្រកួតប្រជែងខាងមុខទៀត ។ បារដែលបានជ្រើសរើសនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យដើម្បីធ្វើការជ្រើសរើសនិង ជម្រុះមកត្រឹមកំណត់ចំនួនចុងក្រោយត្រឹម 50 បារ។ ការជម្រុះនឹងបន្តវាយតម្លៃ និងជ្រើសរើសរហូតទាល់តែរកឃើញ ហាងបារកំពូល ចំនួន30 ចុងក្រោយដែលសក្តិសមក្នុងពានរង្វាន់វគ្គផ្ដាច់ព្រាត់នៅ Gala Night។
“លក្ខណ្ឌក្នុងការចូលរួមប្រកួតប្រជែង ហាងបារទាំងអស់គ្រាន់តែត្រូវផ្តល់នូវ Voucher ចំនួនពីរប៉ុណ្ណោះ ដើម្បីឱ្យក្រុមការងារអ្នករៀបចំកម្មវិធីអាចទៅវិនិច្ឆ័យ ទៅលើគុណភាពហាង ម្ហូប និងភេសជ្ជៈប្រចាំហាង។ល។ យុទ្ធនាការមួយនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយប្រទេសកម្ពុជាទៅក្រៅប្រទេស ខណៈដែលជនជាតិបរទេសជាច្រើននឹងចាប់អារម្មណ៍មកទស្សនា នៅពេលដែលពួកគេស្គាល់កន្លែងសប្បាយដូចជាហាងបារនៅកម្ពុជាដែលជាកន្លែងអាចឲ្យពួកគេបង្កើតមិត្តភាព ទំនាក់ទំនងល្អ និងបង្កើតអនុស្សាវរីយ៍ថ្មី និងមិនអាចបំភ្លេចបានជាមួយគ្នា” ប្រសាសន៍របស់លោក Alvin Sinclair។
គួរបញ្ជាក់ឱ្យច្បាស់ផងដែរថា The Top30 Bar Awards មិនមែនជាកម្មវិធីបែកចែកចំណាត់ថ្នាក់ទេ ប៉ុន្តែជាការវាយតម្លៃគុណភាពនៃបារកំពូល និងបែងចែកនូវពានរង្វាន់ទៅតាមប្រភេទនៃហាងបារ ក៏ដូចជាភាពអស្ចារ្យ ច្នៃប្រឌិត និងបុិនប្រសព្វទៅតាមហាងនីមួយៗ។
កម្មវិធីពានរង្វាន់ Top30 Bar Awards ប្រព្រឹត្តទៅបានដោយមានការជ្រោមជ្រែងពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធីធំ HEINEKEN Cambodia. ពានរង្វាន់ផ្សេងៗនឹងត្រូវបានប្រកាស និង ប្រគល់ជូនដោយ HEINEKEN Cambodia នៅ Gala Night ជាមួយនឹងអ្នកចូលរួមប្រមាណជាង 400នាក់ ដោយក្នុងនោះមានដូចជា ម្ចាស់ហាងតាមបារ អ្នកក្រឡុកស្រា ប្រព័ន្ធផ្សាយពត៌មាន និងតារាកិត្តិយសផ្សេងដែលនឹងមានវត្តមានក្នុងកម្មវិធី។
យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណទៅកាន់ក្រុមការងារ Top30 Bar Awards និងម្ចាស់ឧបត្ថម្កម្មវិធីដូចជា Heineken®, Tiger និង ABC ក៏ដូចជាដៃគូសហការផ្តាច់មុខ Chivas Regal និង Ballantine's ក៏ដូចជាដៃគូផ្សេងទៀតដូចជា Seekers Gin, Giffard, Oh Wow Media, Foodbuzz, Elephant Bar (Raffles Le Royal) ដែលនឹងជាដៃគូផ្លូវការរបស់ Media Venue Partner និង Celliers D'Asie។
ពួកយើងពិតជាមានកិត្តិយស ក្នុងការទន្ទឹមរងចាំដ៏ទំនុកចិត្តក្នុងការទទួលបាននៅបទពិសោធន៍ និង ក្លាយជាសាក្សីដ៏សំខាន់សម្រាប់ ម្ចាស់ពានរង្វាន់ទាំងអស់ ដែលមានសម្ថភាព ការទទួលស្គាល់ខ្ពស់ និងគុណភាពនៃកម្រិតបារ នៅក្នុងព្រឹត្តការណ៍ដ៏សំខាន់មួយនៃដែលនឹងប្រារព្ធឡើងនាថ្ងៃទី 30 ខែមិនា ឆ្នាំ 2023។ Cambodia Top30 Bar នឹងក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំនេះ ដែលវាក៏ជារាត្រីដ៏អស្ចារ្យ និងសប្បាយរីករាយ នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ផងដែរ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.