រកឃើញអ្នកឈ្នះទាំង 30 របស់ Top 30 Bar Awards ក្នុងប្រទេសកម្ពុជាយើងហើយ!
រង់ចាំយូរហើយត្រូវអត់? ឥឡូវដឹងលទ្ធផលហើយ! កម្មវិធី Top 30 Bar Awards នៅកម្ពុជាបានបញ្ចប់ក្នុងរាត្រី Gala ក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការជួបជុំដ៏ធំ និងការចែកពានរង្វាន់ដល់អ្នកឈ្នះទាំង 30 ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាងពីគណៈកម្មាធិការមានបទពិសោធន៍ច្រើនឆ្នាំ និងជំនាញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។
ដូចដែលបានដឹងមកហើយថា Top 30 Bar Awards មានដើមកំណើតក្នុងប្រទេសម៉ាឡេស៊ី ហើយកម្ពុជាគឺប្រទេសដំបូងដែលត្រូវបានជ្រើសរើសរៀបចំកម្មវិធីនេះឡើងក្រៅពីក្នុងប្រទេសម៉ាឡេស៊ីរបស់ខ្លួន។ Top 30 Bar Award កម្ពុជាត្រូវបានធ្វើឡើងដើម្បីស្វែងរកបារដ៏ពិសេសបំផុតនៅកម្ពុជាតាមការវាយតម្លៃយ៉ាងសម្រិតសម្រាងក្នុងកម្មវិធីនេះ។
«សូមអបអរសាទរទៅកាន់បារទាំងអស់ដែលបានចូលរួម។ អ្នកទាំងអស់គ្នាស័ក្កិសមនឹងបានចូលរួមក្នុងកម្មវិធីនារាត្រីនេះ។ ការខិតខំប្រឹងប្រែងរបស់អ្នកត្រូវបានមហាជនទទួលស្គាល់ហើយ» ប្រសាសន៍របស់លោក Alvin Sinclair នាយកប្រតិបត្ដិការរបស់ Top 30 Bars។
បារចំនួនប្រមាណ 150 ត្រូវបានជាប់ និងយកទៅប្រកួតជម្រុះយក 50 បារ រួចបន្ដប្រកួតជ្រើសយកអ្នកឈ្នះ 30 ចុងក្រោយ ដែលការវាយតម្លៃធ្វើឡើងតាំងពីខែមករា រហូតដល់ខែមីនា ឆ្នាំ 2023 នេះ។
នៅក្នុងកម្មវិធី Gala Night មានអ្នកចូលរួមប្រមាណ 400 នាក់ រួមបញ្ជូលទាំងម្ចាស់បារ អ្នកក្រឡុកស្រា សិល្បករ (influencer) អ្នកធ្វើការក្នុងវិស័យអាហារ និងភេសជ្ជៈ និងខាងបណ្ដាញសារព័ត៌មានផងដែរ។ កម្មវិធីមានភាពអ៊ូអរយ៉ាងខ្លាំង ដោយមានការចាប់ផ្ដើមជាមួយនឹងការសម្ដែងពីសិល្បករយ៉ាងពិសេស ការបម្រើជូននូវស្រាជាច្រើនប្រភេទ និងការថ្លែងសន្ទរកថាស្វាគមន៍ និងអបអរដល់អ្នកចូលរួម និងឈ្នះផងដែរ។
Top 30 Bar Award កម្ពុជាត្រូវបានឧបត្ថម្ភធំដោយ HEINEKEN ជាមួយដៃគូរួមមាន ស្រាបៀ Tiger និង ABC, Chivas Regal និង Ballantine’s, Seekers Independent Spirit, Giffard, Oh Wow Media, FoodBuzz, Elephant Bar (Raffles Le Royal), Sofitel Phnom Penh Phokeethra, and Cellier’s D’Asie។
«សូមថ្លែងអំណរគុណទៅកាន់ក្រុមការងារ Top 30 Bars និងគ្រប់គ្នាដែលមានវត្តមាននៅទីនេះ បានធ្វើកម្មវិធីនេះឡើង និងបានប្រមូលផ្ដុំអ្នកជាប់ទាក់ទងក្នុងវិស័យអាហារ និងភេសជ្ជៈនៅកម្ពុជាមកជួបជុំគ្នា និងធ្វើឲ្យវិស័យនេះកាន់តែមានអ្នកទទួលស្គាល់។ ទាំងនេះនឹងធ្វើឲ្យមានការទទួលស្គាល់ លើកតម្លៃ និងផ្ដល់កិត្តិយសទៅកាន់បារ និងអ្នកក្រឡុកស្រាទាំងអស់នៅកម្ពុជា» ប្រសាសន៍របស់លោក Samson Wong នាយកប្រតិបត្តិការរបស់ HEINEKEN។
តស់! មកស្គាល់អ្នកឈ្នះទាំង 30 (ឈ្មោះតាមលំដាប់អក្សរ)
- Amret Palace Pool Bar
- Bar Chaka Chaka
- Bar Menaka
- Bar43
- BattBong Restaurant & Bar
- Bouchon Wine Bar
- Elephant Bar
- Explorer’s Tales Bar
- Extra Lounge 456
- Groovy Room
- HighGround Sky Bar
- Juniper Gin Bar
- Khjol Lounge Bar & Café
- Le Bar
- Le Manolis
- Le Moon Rooftop Bar
- Long After Dark
- MAWSIM Distillery and Concept Bar
- MAYAZON
- Monsieur Wine & Beyond
- Prei Speakeasy
- Rukkha Sky Bar & Tapas
- Sundown Central
- The Glasshouse
- The Pearl
- The Vimean
- The Waterside
- Thmor
- YIQI
- YubNis bar & bistro
មិនមែនតែប៉ុណ្ណឹងទេ Top 30 Bars នៅមានរង្វាន់ 15 ផ្សេងទៀតទៅតាមឈ្មោះពាននីមួយៗនៅចុងបញ្ចប់កម្មវិធីផងដែរ។ ចឹង មកស្គាល់បារដែលទទួលបានពានទាំងអស់គ្នា!
Special Recognition Awards:
- HEINEKEN Cambodia Top Beer Bar of the Year Award 2023 – BattBong Restaurant & Bar
- HEINEKEN Cambodia Top New Beer Bar of the Year Award 2023 – MAYAZON
- HEINEKEN Cambodia Top Beer Bar Design of the Year Award 2023 – Bar Menaka
- HEINEKEN Cambodia Top Beer Rooftop Bar of the Year Award 2023 – High Ground Sky Bar
- HEINEKEN Cambodia Top Versatile Bar of the Year Award 2023 – YubNis Bar & Bistro
- HEINEKEN Cambodia Top Innovative Bar of the Year Award 2023 – YIQI
- HEINEKEN Cambodia Top Bar Team of the Year Award 2023 – Elephant Bar
- HEINEKEN Cambodia Top Sustainable Bar of the Year Award 2023 – Le Moon Rooftop Bar
- Chivas Regal Top Bar Design of the Year 2023 – Bar Menaka
- Chivas Regal Top Cocktail Bar Team of the Year 2023 – Elephant Bar
- Ballantine’s Top Standout bar of the Year 2023 – YubNis Bar & Bistro
- Chivas Regal Top Cocktail Bar of the Year Award 2023 – Prei Speakeasy
- Cambodia Top 30 People’s Choice of the Year Award 2023 – Monsieur Wine & Beyond
- Cambodia Top 30 Top Bartender of the year Award 2023 – The Vimean
- Cambodia Top 30 Bar of the year Award 2023 – Elephant Bar
ពួកយើងបានឃើញថា Elephant Bar ធ្វើឲ្យកក្រើកវិស័យអាហារ និងភេសជ្ជៈនៅក្នុងកម្មវិធី Top 30 Bar Awards កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដោយខ្លួនបានប្រមូលពានរហូតដល់ទៅ 4 ទៅផ្ទះវិញ។
បារដែលបានរៀបរាប់ខាងលើ ក្រុមការងារ FoodBuzz បានទៅខ្លះៗហើយ តែខ្លះទៀត ពួកយើងសង្ឃឹមថានឹងបានសាកជាបន្ដបន្ទាប់ ដើម្បីដឹងនូវស្នាដៃក្រឡុកស្រារបស់អ្នកឈ្នះពាន និងយល់ដឹងពីស្រាឲ្យបានច្រើនជាងមុនផងដែរ។ ហើយពួកយើងសង្ឃឹមថាមានកម្មវិធីបែបនេះបន្ដទៀតនៅកម្ពុជា។