Buddy Village ភូមិបាតឌី
- Hanoi Friendship Boulevard Phnom Penh, Cambodia 12101
- 010833644/ 017833644
ម៉ោះ! មកស្គាល់ហាងកាហ្វេបែបធម្មជាតិមួយកន្លែងដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនភ្នំពេញ។ Buddy Village មានកន្លែងអង្គុយទាំងក្នុងនិងក្រៅ ដែលហុមព័ទ្ធដោយសម្រស់ដើមរុក្ខជាតិពណ៌បៃតង មានខ្យល់អាកាសស្រស់ស្រាយល្អ។ ទន្ទឹមនឹងបរិយាកាសដ៏ល្អ នៅទីនេះក៏មានកូនឆ្កែស្អាតៗ ខ្យូតៗ ដែលអ្នកទៅអាចលេងនិងថតរូបជាមួយ ត្រូវចិត្តអ្នកស្រឡាញ់កូនឆ្កែពេញបេះដូងតែម្ដង!
Buddy Village ក៏មានបម្រើជូនភេសជ្ជៈជាច្រើនប្រភេទសម្រាប់ញ៉ាំក្នុងបរិយាកាសដ៏ល្អ ចាកឆ្ងាយពីទុក្ខកង្វល់នានា។ ខ្យល់បរិសុទ្ធ ភេសជ្ជៈឆ្ងាញ់ៗ កូនឆ្កែស្អាតៗ ចុងសប្តាហ៍នេះ ដឹងតែសប្បាយហើយ!
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកដោយចុច៖ Buddy Village ភូមិបាតឌី
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.