Brown Coffee and Bakery
- Available at all Brown Coffee and Bakery stores
- 023 215 215, 070 556 651, 098 999 818
ថ្មីៗនេះ យើងឃើញប្រោនបង្ហោះរបៀបធ្វើភេសជ្ជៈ Matcha Avocado Frappe ដែលជាភេសជ្ជៈមានប្រជាប្រិយភាពខ្លាំងមួយរបស់គាត់លើបណ្ដាញសង្គម Tik Tok និង Facebook។ ក្រៅពីនោះ យើងក៏ឃើញថាមានអ្នកលេង Tik Tok មួយចំនួនក៏បានសាកល្បងធ្វើតាមហើយក៏លាន់មាត់ថាឆ្ងាញ់ផងដែរ។ តែអ្វីដែលឆ្ងល់នោះថា គាត់ចែកចាយរូបមន្តធ្វើភេសជ្ជៈមួយនេះ មិនខ្លាចគេចម្លងតាមទេ?
យើងបានសួរសំណួរនេះទៅកាន់ផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុនប្រោនផ្ទាល់ ហើយគាត់បានពន្យល់ថា ភេសជ្ជៈនេះបើមានគេធ្វើតាមកាន់តែច្រើនគឺកាន់តែល្អ។ “ធ្វើញ៉ាំខ្លួនឯងក៏ល្អ ធ្វើលក់ក៏ល្អ ខាងក្រុមការងារនឹងកាន់តែសប្បាយចិត្ត។ មូលហេតុនោះគឺ ប្រសិនបើគេចាប់អារម្មណ៍ខ្លាំង ចូលចិត្តខ្លាំង និងពិសាភេសជ្ជៈនេះច្រើន ពេលនោះផ្លែប៊័ររបស់ខេត្តមណ្ឌលគិរីនឹងមានតម្រូវការកាន់តែខ្ពស់ដែរ។” គាត់បន្តថា ប្រោនច្នៃភេសជ្ជៈនេះឡើង ដើម្បីជួយគាំទ្រផលិតផលក្នុងស្រុក។ ប្រោនបានជួយប្រមូលទិញផ្លែប័រមណ្ឌលគិរីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែតម្រូវការនេះគឺនៅទាបនៅឡើយបើធៀបនឹងទិន្នផលដែលកសិករយើងផលិតបាន។ ដោយសារតែមូលហេតុនេះហើយ ទើបយើងសម្រេចចែករំលែករូបមន្តនេះជាសាធារណៈ ហើយសង្ឃឹមថាបងប្អូនយើងនៅតាមផ្ទះ ឬតាមហាងមួយចំនួនអាចធ្វើតាម ហើយជួយរកទិញផ្លែប័រក្នុងស្រុករបស់យើងនេះមកញ៉ាំទាំងអស់គ្នាបាន។
គួរឲ្យកត់សម្គាល់ថា ផ្លែប័រមណ្ឌលគិរីពិសេសត្រង់ថាសាច់វាល្មួតល្អ ហើយមានជាតិផ្អែមតិចៗ ខុសពីផ្លែប័រនាំចូលពីប្រទេសមួយចំនួន ដែលភាគច្រើនរៀងសាប មានសសៃ ឬញ៉ាំទៅរៀងទឹកៗ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.