ថ្មីទៀតហើយប្រោន សាខាថ្មីលើកនេះលេងសុទ្ធតែយកជម្រាលភ្នំកាហ្វេមកដាក់ក្នុងហាងតែម្ដង

ប្រសិនបើអ្នកធ្វើដំណើរចេញពីសាលារៀន ចេញពីធ្វើការ ឬឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ម្តុំសួនក្តាន់ពីរ ឬ ជាអ្នកដែល រស់ ឬ ធ្វើការនៅក្នុង និងក្បែរតំបន់ទីក្រុងគុជកម្ពុជា (Phom Penh City Centre) ដែលតែងតែមាន ចរាចរណ៍មមាញឹក កុំភ្លេចឆ្លៀតទៅសម្រាកបន្ធូរអារម្មណ៍នៅប្រោន រូស្តឺរី ខាលែនឌែល (BROWN Roastery Khalandale) ដែលស្ថិតនៅក្នុងផ្សារទំនើបខាលែនឌែល ក្នុងតំបន់ទីក្រុងគុជ អតីតបឹងកក់ណា។

លើកនេះប្រោនមិនត្រឹមតែយកបទពិសោធន៍ទទួលទានកាហ្វេថ្មី តាមរយៈកាហ្វេដប (Ready to drink coffee) នោះទេ​ ប្រោនបាននាំ​​​យកបទពិសោធន៍អង្គុយលើជំរាលភ្នំកាហ្វេបណ្តើរញ៉ាំកាហ្វេបណ្តើរមកជូនដល់ភ្ញៀវ ប្រោន តែម្តង។ សាខាថ្មីមួយទៀតនេះ មានភាពច្នៃប្រឌិតផ្នែកបទពិសោធន៍កាហ្វេខ្ពស់  ដែលមានការរចនាហាងបែបជាកូនសួនឧទ្យាន បៃតងតូចមួយតាមដំណាក់ៗដូចជំរាលភ្នំដាំកាហ្វេ ​ដើម្បីផ្តល់​ជាកន្លែងអង្គុយសម្រាករំសាយអារម្មណ៍តានតឹង ឬ ជួបជុំគ្នាជាមួយការក្រេបកាហ្វេដ៏ឈ្ងុយឆ្ងាញ់របស់ប្រោន។

ហាង​នេះ​មានការរចនាបែបសាមញ្ញ ផ្តល់អារម្មណ៍ស្ងប់ចិត្ត ជាមួយនឹងធម្មជាតិ អមដោយទេសភាពនៃទីក្រុងថ្មី ដែលសាកសមខ្លាំងមែនទែនសម្រាប់អ្នកដែលស្ថិតនៅក្នុងតំបន់នេះ ព្រោះថាយើងទាំងអស់គ្នាធ្វើការច្រើន សិក្សាច្រើន និងចរាចរណ៍នៅខាងក្រៅតំបន់នេះក៏មានភាពមមាញឹកខ្លាំងផងដែរ។

នៅពេលចូលទៅដល់ក្នុងហាង យើងសង្កេតឃើញថាតុអង្គុយត្រូវបានចែកចេញជាបីថ្នាក់ ហើយរុក្ខជាតិតូចៗពណ៌ បៃតងជាច្រើនត្រូវបានដាំតាមគេមនៃថ្នាក់នីមួយៗ។ នៅជាន់ខ្លះ យើងសង្កេតឃើញមានមែកនៃរក្ខជាតិតូចៗ​ទាំង​នោះ​ធ្លាក់សំយុង​ចុះតាមជញ្ជាំងថ្មលាតៗពណ៌ស ដែលមើលទៅហាក់ដូចជានៅតាម​សួន​រមណីយដ្ឋានធម្មជាតិ ស្រស់ស្អាតនៅតាមជម្រាលភ្នំអញ្ជឹង។

បើតាមការពន្យល់របស់អ្នកគ្រប់គ្រងហាង ដែលហៅសាខានេះថា “ភ្នំកាហ្វេប្រោន” ​បានប្រាប់ឲ្យដឹងថា ការរចនារបស់ប្រោន រូស្តឺរី ខាលេនដេលនេះ គឺយកលំនាំតាមសម្រស់ធម្មជាតិរបស់ចំការកាហ្វេ ដែលគេដាំតាមជម្រាល និងជន្លងភ្នំ។ ហាងនេះមើលទៅដូចជម្រាលភ្នំ​ខ្ពស់ ហើយស្រស់ស្អាតខ្លាំងជាមួយនឹងរុក្ខជាតិ​ ពណ៌បៃតងជាច្រើន​នៅតាមជម្រាលនីមួយៗ។

ក្រៅពីអារម្មណ៍បែបធម្មជាតិ សាខាភ្នំកាហ្វេប្រោនមួយនេះ ក៏ផ្ដល់អារម្មណ៍បែបឯកជនខ្លាំងផងដែរសម្រាប់ភ្ញៀវ​ បើ ទោះបីជាហាងពុំធ្វើជាបន្ទប់ ឬ ជញ្ជាំងដើម្បីខាន់ចែកកន្លែងអង្គុយនីមួយៗក៏ដោយ។ ​ មិនថាមកជាក្រុមតូចៗ ឬ ក្រុម មានគ្នាច្រើន ឬ អង្គុយតែម្នាក់ឯងនោះទេ រុក្ខជាតិ និងជញ្ជាំងតាមជម្រាលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថានៅដាច់​ឆ្ងាយ​ ពីដទៃ បើទោះបីជាយើងអង្គុយនៅក្បែគ្នាក៏ដោយ។

សម្រាប់រសជាតិ និងគុណភាពនៃអាហារ នំ និងកាហ្វេវិញ យើងឃើញថាប្រោននៅតែយកចិត្តដាក់ចម្អិនឆុងកាហ្វេ ប្រណិត ផ្តល់សេវាកម្មចេញពីបេះដូងរបស់បារីស្តារដូចសាខាផ្សេងៗដែលយើងយើងធ្លាប់បានទៅ​ដដែល។

ភ្ជាប់ទំនាក់ទំនងជាមួយ BROWN

Facebook 

Instagram

ប្រោន រូស្តឺរី ខាលែនឌែល

  • Khalandale Mall, Ground Floor (Lot 002), City Center Blvd, Boeung Kok Village, Sangkat Sras Chork, Khan Daun Penh, Phnom Penh
  • 086 222 853

ព័ត៌មានគួរតែអានបន្ទាប់