BREATHE Festival បានត្រឡប់មកវិញហើយសម្រាប់ Spring Edition នេះ!

ក្នុងការចាប់ដៃគូរសហការជាមួយផលិកម្ម KlapYaHandz Records​​ (https://klapyahandz.com/), Treellion Park (https://www.aquation.asia/treellion-park/) ​កំពុងរៀបចំ​ការត្រឡប់មកសារជាថ្មីម្តងទៀតរបស់ការប្រគុំតន្ត្រី BREATHE Festival ដែលកន្លងមក​គឺទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាង១០០០នាក់កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

ការត្រឡប់មកវិញជាលើកទីពីរនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២៣ចាប់ពីម៉ោង៤រសៀលតទៅ​ និងដើម្បីធ្វើឱ្យកាន់តែរីករាយនោះ​​ ឆាកធំដ៏បំផុតគឺមានទីតាំងនៅជាប់​ The Bus និងឆាកចំនួនបីបន្ថែមទៀតគឺមានទីតាំងនៅ ភោជនីយដ្ឋាន The Glasshouse, ហាង Monsieur Wine Bar និងទីតាំង The Whalehouse Performing។ 

លើសពីនេះ សិល្បៈករជាច្រើនរូបដូចជាលោក Vin Vitou, លោក Ruthko, លោក Vuthea និងលោក Vi70​ ធ្លាប់បានចូលរួមសម្តែងក្នុងការប្រគុំតន្ត្រីនេះម្តងរួចមកហើយ ដូច្នេះសម្រាប់ការត្រឡប់មកជាថ្មីរបស់ការប្រគុំតន្ត្រី  BREATHE Festival នេះនឹងធ្វើឱ្យមានការកក្រើកយ៉ាងខ្លាំងក្នុងវិស័យ hip-hop នៃប្រទេសកម្ពុជា និងគ្រប់វិស័យសិល្បៈទាំងអស់ ជាមួយសិល្បៈករល្បីៗជាច្រើនរូបដូចជា ក្រុម Lacima Cartel, កញ្ញា Tey, ក្រុម Polarix, លោក Kwan, លោក Man Doss, លោក MFatt, លោក Vito, កញ្ញា Chor Yee, DJ Larry Zinc, DJ Stillca$hrules, Esther Mao, DJ Kenny Chase, ការសម្តែងគុនខ្មែរ, ក្រុមសម្តែង Quantum Project និងមានការសម្តែងដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀត។

សំបុត្រ Early Bird គឺបានដាក់លក់នៅលើកម្មវិធីទូរស័ព្ទដៃ LIVE. By Wonderpass ដែលមានតម្លៃ៥ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ​​​​ដោយមានការផ្តល់ជូនភេសជ្ជៈមួយ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅម៉ោង១១:៥៩នាទីយប់។ ចំណែកសំបុត្រ Regular​​ មានតម្លៃ៨ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ​​​​ដោយមានការផ្តល់ជូនភេសជ្ជៈមួយ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣តទៅ តាមរយៈ online​និងនៅទីតាំងការប្រគុំតន្ត្រីផ្ទាល់តែម្តង។ លោកអ្នកអាចរីករាយជាមួយការទទួលទានម្ហូប canapes និងភេសជ្ជៈដោយសេរីនៅតំបន់ VIP នៅភោជនីយដ្ឋានBaliku at L’Orangerie ក្នុងតម្លៃត្រឹមតែ១៨ដុល្លារតែប៉ុណ្ណោះក្នុងម្នាក់សម្រាប់កម្មវិធីទាំងមូល ជាមួយសិល្បៈករទាំងអស់បន្ទាប់ពីការសម្តែងរបស់ពួកគេ។

ទិញសំបុត្រឥឡូវនេះ: https://wonderpass.asia/event/treellion_breathe_festival 

Facebook Event: https://www.facebook.com/events/5551932861595849

ការត្រឡប់មកវិញរបស់ BREATHE Festivalត្រូវបានរៀបចំឡើងដោយ Treellion Park និង ផលិតកម្ម KlapYaHandz គឺជាដៃគូរសហការជាមួយ Bakong/KHQR។ ដៃគូសហការ និងអ្នកឧបត្ថម្ភកម្មវិធីរួមមាន Nham24, B-Side, ASK Events និង Island Center Point Resort។ 

ព័ត៌មានគួរតែអានបន្ទាប់