ថែមភេសជ្ជៈមួយកែវភ្លាមៗពី BreadTalk
តែងតែទៅញ៉ាំនំប៉័ងនៅ BreadTalk មែនទេ? ជាដំណឹងល្អរបស់ប្រិយមិត្តហើយចឹង! BreadTalk គឺជាប្រ៊េនហាងនំបុ័ងមកពីប្រទេសសឹង្ហបុរី ដែលផ្តោតសំខាន់បំផុតទៅលើ ជំនាញខាងធ្វើនំបុ័ង អនាម័យ ព្រមទាំង សេវាកម្ម។ ឥឡូវនេះ BreadTalk បានពាំនាំមកការផ្តល់ជូនយ៉ាងពិសេសមួយ ធានាថាគ្មានអ្នកណាចង់មើលរំលងទាល់តែសោះ។
កម្មវិធីផ្តល់ជូនភេសជ្ជៈចំណុះ 12 អោនស៍មួយកែវភ្លាមៗ រាល់ការជាវនូវនំណាមួយនៅ BreadTalk ការផ្តល់ជូនភេសជ្ជៈហ្រ្វីនេះគឺមាននៅគ្រប់សាខាBreadTalk ទូទាំងរាជធានីភ្នំពេញយើងតែម្តង ចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2018 នេះតែប៉ុណ្ណោះ។
សាខារបស់ BreadTalk រួមមាន៖ BreadTalk ផ្សារទំនើប Aeonសែនសុខ, Exchange Square, វាលព្រះមេរុ, បឹងស្នោរ, កម្ពុជាក្រោម, ស្ទឹងមានជ័យ, ម៉ៅសេទុង, បឹងកេងកង, ម៉ាលីន និងBreadTalk ផ្សារTK Avenue