ហាងទឹកផ្លែឈើ Boost Juice បើកសាខាដំបូងនៅកម្ពុជាក្នុងផ្សារទំនើបអុីអនម៉លមានជ័យ

ក្រុមហ៊ុន EFG ពិតជាមានមោទកភាពក្នុងការប្រកាសថាសាខាដំបូងរបស់ Boost Juice នឹងមានទីតាំងក្នុងផ្សារទំនើបអុីអនម៉លមានជ័យ។ Boost Juice គឺជាហាងទឹកផ្លែឈើរបស់ប្រទេសអូស្ត្រាលី ដែលគេនិយមចូលចិត្តដោយសារតែការប្រើប្រាស់ផ្លែឈើ និង បន្លែធម្មជាតិស្រស់ៗ  មិនប្រើថ្នាំ ឬ លក្ខ័ចំណីអាហារនោះទេ។ 

Boost Juice ត្រូវបានបង្កើតឡើងនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2000 ដោយ លោកស្រី Janine Allis នៅពេលដែលគាត់មើលឃើញពីគម្លាតទីផ្សារអូស្ត្រាលី ទៅលើជម្រើសអាហារសុខភាព។

ក្រុមហ៊ុន EFG ទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ជូននូវជម្រើសអាហារ និងភេសជ្ជៈប្រកបដោយគុណភាពទៅកាន់ប្រជាជនកម្ពុជា ហើយការនាំយក Boost Juice ទៅកាន់ទីផ្សារប្រទេសខ្មែរ គឺជាជំហានដ៏សំខាន់មួយ​ផងដែរ។

​លោក Martin Darby នាយក​គ្រប់គ្រង EFG បាននិយាយថា “នៅ EFG យើងជឿជាក់លើការផ្តល់ជូននូវផលិតផលដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខុមាលភាពរបស់អតិថិជនយើងផងដែរ។ ការផ្តោតសំខាន់របស់ Boost Juice លើការប្រើប្រាស់ផ្លែឈើ និងបន្លែពិតៗ ដើម្បីធ្វើទឹកក្រឡុក និងទឹកផ្លែឈើរបស់ពួកគេគឺស័ក្តិសមបំផុតចំពោះបេសកកម្មរបស់យើង»។ 

ដើម្បីអបអរសាទរការបើកហាងដំបូងក្នុងប្រទេសកម្ពុជា Boost Juice នឹងផ្តល់ជូនទឹកក្រឡុកដោយឥតគិតថ្លៃដល់អតិថិជន 300 នាក់ដំបូងដែលមកជាវនៅហាងផ្ទាល់។ អតិថិជនអាចជ្រើសរើសទឹកផ្លែឈើដែលមានរសជាតិពេញនិយម ដូចជា All Berry Bang និង Mango Magic ហើយទទួលបាននូវរសជាតិជក់ចិត្តរបស់ផ្លែឈើ និងបន្លែពិតៗ! 

Angelique Tan ដែលជាអ្នកគ្រប់គ្រងទូទៅ Boost Juice បាននិយាយថា "ពួកយើង​មាន​ក្តី​រំភើប​រីករាយ​ក្នុង​ការ​នាំ​ម៉ាក Boost Juice មក​កម្ពុជា និង​ចែករំលែក​ការប្តេជ្ញាចិត្ត​របស់​យើងទៅកាន់ប្រជាជនខ្មែរ។ 'Sip. Love. Repeat' គឺជាពាក្យស្លោករបស់យើងដែលបង្កប់នូវទស្សនវិជ្ជាក្នុងការរស់នៅឲ្យបានពេញលេញ។

ការបើកហាង Boost Juice ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Boost Juice  ខណៈដែលហាងនេះកំពុងបន្តពង្រីកនៅទូទាំងពិភពលោក ដោយនាំយកទឹកក្រឡុក និងទឹកផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់ ទៅកាន់មនុស្សកាន់តែច្រើននៅជុំវិញពិភពលោក។

Boost Juice ប្តេជ្ញាផ្តល់ជូនអតិថិជននូវភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ ដែលផ្តល់នូវអារម្មណ៍កាន់តែប្រសើរ កាន់តែមានថាមពលបន្ថែមទៀត។

ព័ត៌មានបន្ថែម៖

Boost Juice Cambodia Facebook

Boost Juice Cambodia Instagram

Boost Juice Cambodia TikTok

ព័ត៌មានគួរតែអានបន្ទាប់