Bokor Lounge Kampot៖ កន្លែងសម្រាកពេលល្ងាច ជាមួយនឹងបរិយាកាសស្រស់ស្រាយ នាមាត់ព្រែកទឹកឈូ

មកស្គាល់កន្លែងមួយទៀតនៅកំពតដែលមើលទៅទំនងមែនទែនតែម្ដង គឺបូកគោឡោញកំពត (Bokor Lounge Kampot)។ កន្លែងនេះមានទីតាំងនៅកណ្ដាលខេត្តកំពតផ្ទាល់ តាមបណ្តោយព្រែកទឹកឈូដ៏ស្រស់ស្អាត សាកសមបំផុតសម្រាប់ការជួបជុំសប្បាយរីករាយជាមួយគ្រួសារ​ និងមិត្តភក្តិ។ បូកគោឡោញកំពត មានបម្រើជូនគ្រឿងសមុទ្រស្រស់ៗ ឆ្ងាញ់ៗ​ ក្នុងតម្លៃសមរម្យ។

បូកគោឡោញកំពត មានលក់ស្រាបៀរដល់ទៅ ១៥ ប្រភេទខុសៗគ្នា ជាជម្រើសសម្រាប់ឲ្យអ្នកញ៉ាំរើសមកផ្គួបជាមួយគ្រឿងសមុទ្រតាមចំណង់ចំណូលចិត្ត។ សាកស្រម៉ៃមើល ញ៉ាំគ្រឿងសមុទ្រស្រស់ៗ ជាមួយស្រាបៀរត្រជាក់ៗ នៅក្នុងបរិយាកាសល្អៗ មានទេសភាពនៃជំនួបទន្លេនិងផ្ទៃមេឃដ៏បំព្រង ដឹងតែបាត់អស់ទុក្ខកង្វល់តែម្ដង!

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកដោយចុច៖ Bokor Lounge Kampot - បូកគោឡោញកំពត

Bokor Lounge Kampot - បូកគោឡោញកំពត

ព័ត៌មានគួរតែអានបន្ទាប់