ក្រុមហ៊ុន Big C Supercenter Plc បានទិញយក Kiwimart ទាំង​ 18 ទីតាំងនៅប្រទេសកម្ពុជា

ដើម្បីពង្រឹងសក្តានុពលទៅលើវិស័យម៉ាត ដែលជាវិស័យផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក៏ដូចជាគ្រឿងបរិភោគ ឬ ដែលគេហៅថា Convenience Store នៅកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនដ៏ធំ និងល្បីឈ្មោះមួយនៅឯប្រទេសថៃ “Big C Supercenter Plc” ដែលស្ថិតក្រោមក្រុមហ៊ុន “Berli Jucker” បានទិញយក Kiwimart ទាំង 18 សាខាដែលមាន 17 កន្លែងនៅភ្នំពេញ និង 1 កន្លែងនៅឯខេត្តកំពត។ 

                                                                          Credit to: Bangkok Post

នេះបើតាមសម្តីរបស់លោក Gary Hardy ទីប្រឹក្សារបស់ Big C Supercenter Plc បានមានប្រសាសន៏ថា៖ នេះជាឱកាសល្អក្នុងការផ្សព្វផ្សាយ និងពង្រីកការផ្គត់ផ្គង់ទំនិញរបស់ខ្លួនឲ្យកាន់តែងាយស្រួល និងរហ័សទៅដល់ដៃរបស់អតិថិជនខ្លួន។ 

លោកក៏បានបន្តថានៅប៉ុន្មានឆ្នាំខាងមុខទៀត  ជំនួញមួយនេះនឹងបង្កើតឱកាសការងារឲ្យប្រជាជនកម្ពុជាជាង 1,200 នាក់ឯណោះ។  “Berli Jucker” ក៏បានត្រៀមរួចរាល់នូវទឹកប្រាក់ប្រមាណ 60 - 70 ពាន់លានបាត ដែលស្មើនឹង​ជាង 2 លានដុល្លារអាមេរិកដើម្បីពង្រឹងជំនួញមួយនេះឲ្យឈានដល់អាស៊ីអាគ្នេយ៍ទាំងមូល។​

ក៏គួរឲ្យជ្រាបបន្ថែមដែរថា​ Kiwimart បានបង្កើតឡើងតាំងពីឆ្នាំ 2017 មកម៉្លេះដែលជាម៉ាតដែលបើក 24 ម៉ោង ជាមួយនឹងផលិតច្រើនមុខដែលមកពីប្រទេស បារាំង ថៃ ក៏ដូចជាផលិតផលក្នុងស្រុកមួយចំនួនធំទៀត ដែលជាតម្រូវការរបស់អតិថិជន។ 

ដកស្រង់អត្ថបទចេញពី៖  https://www.bangkokpost.com/business/2316630/big-c-bags-cambodias-kiwi-mart

ព័ត៌មានគួរតែអានបន្ទាប់