មិនបាច់ទៅរកណាឆ្ងាយ Big Apple បើកសាខាថ្មីនៅស្ទឹងមានជ័យ ជាមួយប្រូម៉ូសិនពិសេសមិនធ្លាប់មាន!

មិត្តៗទាំងអស់គ្នាប្រាកដជាបានស្គាល់ហាង Big Apple Donuts & Coffee ដែលទទួលបានការពេញនិយមជាខ្លាំង ពិសេសចំពោះនំដូណាត់ដែលមានរូបរាងគួរឲ្យចង់ញ៉ាំ រសជាតិត្រូវមាត់ ដែលផលិតតាមស្តង់ដារអន្តរជាតិ។ រឹតតែពិសេសចំពោះអ្នកនៅស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី 11 ខែ វិច្ឆិកានេះ Big Apple បានបើកសម្ពោធជាផ្លូវការនូវសាខាទី 9 ជាមួយនឹងការចែកជូនកាដូ និងប្រូម៉ូសិនពិសេសៗជាច្រើន។

នៅថ្ងៃដ៏មមារញឹកនេះ យើងឃើញថាមានភ្ញៀវមកតម្រង់ជួរតាំងពីហាងមិនទាន់បើកម្ល៉េះ! ព្រោះពួកគាត់នៅចាំទទួលបានកាដូពិសេសដល់ទៅ 50 រង្វាន់ពីខាង Big Apple ដែលក្នុងកញ្ចប់នោះមាននំដូណាត់ 1 ប្រអប់ ប៉ិបស៊ីមួយកំប៉ុង ស្ទីកគ័រ  Big Apple 1 និងប័ណ្ណលេងល្បែងកម្សាន្ត Dream Game Voucher ហ្វ្រីៗ!

សំខាន់នៅថ្ងៃកម្មវិធីហ្នឹងក៏មានការចូលរួមលេងល្បែងកម្សាន្តផ្សេងៗជាមួយតារាកិត្តិយសមាន influencers ល្បីៗទៀត! បរិយាកាសសប្បាយរីករាយខ្លាំងមែនទែនម៉ង! 

ហើយចំពោះភ្ញៀវ 150 នាក់ដំបូងវិញ នឹងងទទួលបានការបញ្ចុះតម្លៃពិសេស ដោយដូណាត់ 6 ដុំក្នុងមួយប្រអប់ បញ្ចុះពី $5.5 នៅសល់តែ $4.2 តែប៉ុណ្ណោះ! ក្រៅពីនេះ មិត្តៗថែមទាំងមានឱកាសទទួលបានការចាប់ឆ្នោតផ្សងសំណាងដើម្បីទទួលបានកាបូប Tote Bag បណ្ណបញ្ចុះតម្លៃ Big Apple ភេសជ្ជៈ សំបុត្រកុន ប័ណ្ណលេងល្បែងកម្សាន្ត និយាយរួមទិញលើកនឹង ចំណេញតែម្តង។ ហេីយការចាប់រង្វាន់នេះគឺយេីងចាប់ពីម៉ាសុីនកូនបាល់ចាប់រង្វាន់ គឺឡូយមែនទែន! 

 

ហើយចំពោះអ្នកមកយឺតក៏មិនបាច់អន់ចិត្តដែរណា៎! ព្រោះនៅមានប្រម៉ូសិនទិញថែមៗរហូតដល់ 8 ថ្ងៃពេញ ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 18។ រាល់ការទិញនំដូណាត់ មិនថារសជាតិណាទេ ចំនួន 2 ដុំ នឹងថែមជូន 1 ដុំ, 4 ដុំ ថែមជូន 2 ដុំ, 8 ដុំថែមជូន 2 ដុំ ក្នុងតម្លៃចាប់ពី $2.1 ឡើងទៅ និយាយរួមចំណេញយើងអ្នកញ៉ាំណាស់ ចង់ទិញពួនញ៊ាំម្នាក់ឯង ឬសម្រាប់ក្រុមគ្រួសារក៏បាន។ មិនចប់ត្រឹមនឹងទេ ចាប់ពីថ្ងៃ 12 ទៅដល់ថ្ងៃ 18 សម្រាប់រាល់ការទិញដូណាត់ 12 ដុំក្នុងមួយប្រអប់ អ្នកទាំងអស់គ្នានឹងមានឱកាសឈ្នះរង្វាន់ដូចជា ស្ទីកគ័រ និង ប័ណ្ណ voucher ផ្សេងៗ ឈ្នះបានទៅដល់ 200 រង្វាន់។ 

ពិសេសបែបហ្នឹងនៅចាំអីទៀត កុំភ្លេចទៅលេង Big Apple សាខាស្ទឹងមានជ័យផងណា៎!

Location : St. 217, Steung MeanChey Phnom Penh 

Time: 8am-9pm

Contact: 087 252 500

Big Apple Donuts & Coffee Cambodia

ព័ត៌មានគួរតែអានបន្ទាប់