នំដូណាត់សូកូឡាស និងខ្មៅ រសជាតិថ្មីប្លែកពី Big Apple Donuts

Big Apple Donuts & Coffee - Cambodia ជាប្រេនហាងនំដូណាត់មួយដែលគេតែងស្គាល់ថាជាហាងដែលមានរសជាតិនំដូណាត់ច្រើន ហើយរសជាតិសុទ្ធតែប្លែកៗទៀតផង។ ហើយសម្រាប់ដើមខែសីហានេះ​ Big Apple Donuts & Coffee - Cambodia បានដាកលក់រសជាតិនំដូណាត់ថ្មីចំនួន ២ គឺ Dark Leleh និង White Leleh


White Leleh ធ្វើឡើងពីនំដូណាត់ទន់មួយ ស្រោចស្របដោយទឹកសូកូឡាស ហើយមានទឹក Caramel នៅពីលើតិចៗបន្ថែមទៀតដែលធ្វើឲ្យសម្រស់នំកាន់តែទាក់ភ្នែក។ នំដូណាត់ White Leleh នេះមានរសជាតិផ្អែមឡះ រួមជាមួយក្លិនឈ្ងុយ Caramel ព្រឿងៗ ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តញ៉ាំនំដូណាត់បែបផ្អែមៗ។

ចំណែកឯ Dark Leleh វិញគឺស្រោចស្របដោយទឹកសូកូឡាខ្មៅ និងមានរោយឈីសនៅពីលើ ដែលធ្វើឲ្យរសជាតិប្លែកមែនទែនពី Big Apple Donuts & Coffee - Cambodia!​ នំនេះមានរសជាតិមិនសូវផ្អែមដិតដូច White Leleh ទេ ហើយមានរសជាតិល្វីងតិចៗពីសូកូឡាខ្មៅ បូកជាមួយជាតិប្រៃៗតិចៗ ធ្វើឲ្យរសជាតិឆ្ងាញ់ ឈ្ងុយ ហើយប្លែកតែម្ដង។

អានទៅដូចទំនងណាស់ត្រូវអត់? អាចទៅរកបាននៅតាមគ្រប់សាខាទាំងអស់របស់ Big Apple Donuts & Coffee - Cambodia ចាប់ពីថ្ងៃទី ១ ខែសីហា ២០២២ នេះតទៅ។ ប៉ុន្តែរសជាតិពិសេសបែបនេះ គឺមានកំណត់ណា៎ ដូច្នេះបើចង់សាក​ ត្រូវប្រញាប់ប្រញាលបន្តិច!

តម្លៃ៖

Dark Leleh x1 : $1.5
White Leleh x1 : $1.5

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Big Apple Donuts & Coffee - Cambodia

Big Apple Donuts & Coffee Cambodia

ព័ត៌មានគួរតែអានបន្ទាប់