ហាងនំ Big Apple Donut បើកសាខាថ្មីក្នុងផ្សាររជីបម៉ុង មេហ្គាម៉ល ២៧១ មានប្រូម៉ូសិនកប់សារី!

តិចអត់ដឹងថានៅផ្សារទំនើបថ្មីជាងគេនៅភ្នំពេញ ផ្សារជីបម៉ុង មេហ្គាម៉ល ២៧១ មាន Big Apple Donut ក្នុងហ្នឹងដែរទៅ!

នៅថ្ងៃទី ១៧ ខែកញ្ញានេះ ហាងនំ Big Apple Donut ធ្វើការសម្ភោធបើកដំណើរការទីតាំងថ្មីនៅជាន់ទីមួយតែម្តង។

កុំឲ្យចាញ់អ្នកទាំងអស់ ក្រុមការងារ Foodbuzz បានចុះទៅដល់ហាងផ្ទាល់ៗដែរ។ ឃើញថាមានមនុស្សចូលរួមក្នុងការបើកសាកល្បងហាង Big Apple Donuts &​​ Coffee សាខាថ្មី​ នៅផ្សារជីបម៉ុង មេហ្គាម៉ល ២៧១ ហ្នឹងច្រើនកុះករខ្លាំងមែនទែន! អតិថជនរបស់គាត់គឺមានគ្រប់វ័យតែម្តង មានទាំងចាស់ ទាំងក្មេងនៅឈរតម្រង់ជួរចាំទិញនៅមុខហាងតែម្តង។ បរិយាកាសឡើងអ៊ូរអរ មើលទៅអតិថជនម្នាក់ៗសប្បាយរីករាយណាស់។

សំខាន់ ពួកយើងលឺថា​ Big Apple Donut មានការផ្តល់ជូនថ្មីៗដល់ទៅ 3 ប្រូម៉ូសិន ឡើងកប់សារីម៉ង់! នៅថ្ងៃបើកសម្ភោធសាកល្បងនេះ អតិថិជន 50 នាក់ដំបូងដែលមកធ្វើការទិញនៅហាងផ្ទាល់ទទួលបានតម្លៃពិសេសជាងគេ។ នំមួយប្រអប់តម្លៃត្រឹមតែ 1.99$ ប៉ុណ្ណោះហើយក្នុងមួយប្រអប់ហ្នឹងមាននំឆ្ងាញ់ៗដល់ទៅ 6 នំ! 

បើអ្នកទាំងអស់គ្នាអត់ទាន់បានទៅ កុំទាន់អន់ចិត្តព្រោះនៅ Big Apple Donut មិនមែនមានតែប្រូម៉ូសិនមួយទេណា៎! ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 24 ខែកញ្ញា 2022 នេះ បើអ្នកទាំងអស់គ្នាទិញនំ 2 គេថែមឲ្យ 1 ទិញនំ 4 គេថែមឲ្យ 2 ហើយបើទិញដល់ទៅ 8 គេថែមឲ្យដល់ទៅ 4 ឯណោះ រកណាបានហ្ហ៎! 

សំខាន់ប្រម៉ូសិនចុងក្រោយគឺកាន់តែពិសេសទៀត! បើទិញជាឈុតមាន 12 នំវិញ អ្នកទាំងអស់គ្នានឹងទទួលបានកាបូបដ៏ស្អាតនេះចំនួនមួយភ្លាមៗ! ចង់ប្រាប់ថាប្រម៉ូសិននេះ គឺមានរហូតដល់អស់ពីស្តុក ចឹងលឿនៗ ប្រយ័ត្នទៅអត់ទាន់ Foodbuzz ទៅ! ទិញនំហើយដាក់ក្នុងកាបូបថ្មីស្ពាយឌឺគេពេញផ្សារ XD

តស់ៗពេលទៅ Chip Mong 271 Megamall កុំភ្លេចចូលហាងនំ Big Apple Donut មុនគេ!


Big Apple Donuts & Coffee Cambodia

ព័ត៌មានគួរតែអានបន្ទាប់