“BFC” ប៊ឺហ្គឺរ Premium រសជាតិថ្មីស្រឡាង ឈីសធំហើយវែង កំពុងពេញនិយមនៅ Carl’s Jr.

អាហារ “Fast Food” ជារឿយៗ តែងតែផ្ដោតសំខាន់ទៅលើគុណភាពរសជាតិសាច់គោ និងសាច់មាន់ ខណៈដែលការអនុវត្តកន្លងទៅនេះ ពីសំណាក់ការចម្អិនភាគច្រើន ហាក់បីដូចជាមិនសូវបានផ្ដោតយកចិត្តទុកដាក់ទៅលើសារធាតុផ្សំដ៏សំខាន់បំផុតនៃប៊ឺហ្គឺរ ដែលនោះគឺ ឈីស។ 

Carl’s Jr. ដែលមានដើមកំណើតនៅរដ្ឋកាលីហ្វ័រញ៉ា តែងតែនាំមកជូននូវជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់ប្លែក ហើយថ្មីៗនេះបានពាំនាំប៊ឺហ្គឺររសជាតិថ្មីស្រឡាង ដែលកំពុងពេញនិយមសម្រាប់ប្រិយមិត្តដែលជាហ្វេនឈីសផ្កាប់មុខតែម្ដង។ នោះគឺប៊ឺហ្គឺរ “Big Fried Cheese” ឬ “BFC” ដែលផ្ដល់ជូននូវទំហំឈីសកាន់តែធំ កាន់តែពិសេស កាន់តែឆ្ងាញ់ជាងមុន ទាញញ៉ាំបានតាមចិត្ត ហើយក៏​ Instagramable ទៀតផង។ 

ចាប់ពីថ្ងៃនេះតទៅ “Big Fried Cheese” ឬ “BFC” គឺជាប៊ឺហ្គឺរសម្បូរឈីសជាងគេបង្អស់ ដែលមានលក់នៅគ្រប់សាខា Carl’s Jr. ផ្សំឡើងដោយសាច់គោអាមេរិក 100 ភាគរយ ផ្ទាប់ជាមួយនឹងប៉េងបោះ និងសាលាដស្រស់ៗ លាបដោយទឹកជ្រលក់ពិសេស ព្រមទាំងតួអង្គដ៏សំខាន់នោះគឺ ឈីសបំពងដ៏ស្រួយស្រឹប ក្ដៅៗ ក្លិនឈ្ងុយប្លែក ធ្វើឲ្យឱរសជាតិមិនអាចកាត់ថ្លៃបានឡើយ។

យោងតាមលោក Rod Estonilo នាយកគ្រប់គ្រងទូទៅ ប្រចាំនៅហាង Carl’s Jr. ប្រទេសកម្ពុជាបានឲ្យដឹងថា “BFC” នឹងពាំនាំឱជារសថ្មីដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីមួយម៉ាត់ដំបូង។ “គ្មានរសជាតិណាប្រៀបផ្ទឹមជាមួយនឹងឈីសនិងប៊ឺហ្គឺរបានឡើយ។ Carl’s Jr. ផ្ដល់ជូននូវប៊ឺហ្គឺរ Big Fried Cheese ក្នុងគោលបំណងចែករំលែកភាពរីករាយ ភាពឈ្ងុយឆ្ងាញ់ និងសម្រាប់ជាជម្រើសពិសេសសម្រាប់អ្នកដែលចូលចិត្តឈីស។” លោក Rod បានបន្ថែម។

ចាំអង្កាល់ទៀត! រួសរាស់ឡើង! មកញ៉ាំប៊ឺហ្គឺរ Premium ថ្មីសម្បូរទៅដោយឈីស ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្ដុក មាននៅ Carl’s Jr. តែមួយគត់! ហើយអ្វីដែលពិសេសទៅទៀតនោះ ឈុត BFC នឹងផ្ដល់ជូន ជាមួយនឹងដំឡូងបារាំងបំពងខ្នាតធំ និងភេសជ្ជៈខ្នាតធំ ឥតគិតថ្លៃ ព្រមទាំងដឹកជញ្ជូន FREE FREE តាមរយៈលេខទំនាក់ទំនង 095 328 328។

Carl's Jr. Cambodia

  • Corner off St. 51 and St. 310, Phnom Penh, Cambodia
  • 095 328 328

ព័ត៌មានគួរតែអានបន្ទាប់