រកកន្លែងទិញនំពងទាសម្រាប់ថ្ងៃឆេងម៉េង? មកសាកនំខ្នាតធំពិសេសម្ដងអ្ហ៊ៃ!
រដូវកាលឆេងម៉េងក៏មកដល់! អ្នកណាខ្លះកូនកាត់ចិន ហើយមានគម្រោងទៅសែនឆេងម៉េងជាមួយគ្រួសារចុងខែមីនា និងដើមខែមេសានេះខ្លះ?
![](https://www.foodbuzz.site/wp-content/uploads/2019/03/A3-Poster-01-1000x707.jpg)
សែនរាល់ឆ្នាំដឹងតែមានជ្រូកខ្វៃ មាន់ស្ងោរ ផ្លែឈើ ទឹកក្រូច ឬនំនែកជាច្រើនទៀត តែអ្វីដែលខ្វះបាននោះគឺនំពងទា ដោយសារតែនំពងទាតំណាងឲ្យការនាំលាភនាំសំណាង រកស៊ីមានបានឡើងទៅតាមនំពងទា។ ដូច្នេះ អ្នកធ្លាប់គិតទេថាបើមាននំពងទាខ្នាតយក្សទំហំដល់ទៅ 3 តឹក 2 ជិតប៉ិនក្រឡាឥដ្ឋមួយទុកសែនកុងម៉ា មិនដឹងជាអស្ចារ្យប៉ុនណាទេមែនទេ?
![](https://www.foodbuzz.site/wp-content/uploads/2019/03/Honey-cake-03-1000x1000.jpg)
រកនំពងទាបែបនេះបាននៅឯណា? ប្រិយមិត្តច្បាស់ជាស្គាល់ហាងនំប៉័ងបាយ័នហើយ ដែលមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ 1998 មកទល់ពេលនេះបើកជិត 20 ឆ្នាំហើយ។ ហាងនំបុ័ងនេះមានផលិតនំគ្រប់ប្រភេទ តាមតម្រូវការអតិថិជនគ្រប់រដូវកាលទាំងអស់ ហើយរសជាតិធានាថាឆ្ងាញ់ល្អពិតសំរាប់តែអ្នក។
![](https://www.foodbuzz.site/wp-content/uploads/2019/03/DSC07155-750x1000.jpg)
ជាពិសេសក្នុងឱកាសសែនឆេងម៉េងខាងមុខនេះ ហាងនំបុ័ងបាយ័នបានចេញនូវនំថ្មីមួយដែលមានទំហំធំខុសពីធម្មតាដល់ទៅ 3 តឹក 2 គឺ “នំពងទាទឹកឃ្មុំពិសេស” ដែលប្រិយមិត្តអាចកម្មង់ទិញបាននៅគ្រប់សាខាទាំង 12 របស់ហាងនំប៉័ងបាយ័ន ដោយសារការដុតនំនេះពិសេសខ្លាំង ដូច្នេះបើចង់ទិញត្រូវកម្មង់ទុកយ៉ាងហោចណាស់ឲ្យបានមួយថ្ងៃមុន។
![](https://www.foodbuzz.site/wp-content/uploads/2019/03/DSC07102-1000x667.jpg)
ក្រៅពីនំពងទាពិសេសនេះហើយ ប្រិយមិត្តក៏អាចរកទិញនំប្រភេទផ្សេងៗទៀតបានដែរ ដូចជានំពារ នំកោ នំទឹកចេក ឬនំត្រឡាចស្ករ ដែលអាចរកទិញបានសម្រាប់គ្រប់រដូវកាលដែលចង់បាន។
![](https://www.foodbuzz.site/wp-content/uploads/2019/03/DSC07135-1000x667.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/03/DSC07112-1000x1000.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/03/DSC07140-1000x1000.jpg)
យកចិត្តម៉ាកប៉ា អាចទិញនំជូនពួកគាត់ទុកយកទៅសែនក៏បានដែរណា៎!
ចំណាំ៖ កុម្ម៉ង់មុនមួយថ្ងៃ
លេខទំនាក់ទំនងសម្រាប់កក់៖ 069 555 075
ទីតាំង៖ ទាំង 12 សាខារបស់ហាងនំប៉័ងបាយ័ន