មើលរឿងហើយដូចស្រេ្ដស Seekers ដាក់ស្រាក្រឡុក Barbie និង Oppenheimer Edition មួយ

ចូលពាក់កណ្ដាលខែកក្កដាភ្លាម ផ្ទុះរឿងធំៗក្នុងរោងកុនដល់ ២ ដែលមួយជារឿងបែបផ្កាឈូកៗសប្បាយៗ តែបង្កប់ទៅដោយអត្ថន័យ ប្រហែលជាស្គាល់ហើយនោះគឺ Barbie។ ចំណែកឯមួយរឿងទៀតគឺជារឿងប្រវិត្តអ្នកបង្កើតគ្រាប់បែកបរមាណូ ដែលពោពេញទៅដោយមនោសញ្ចេតនាគ្រោធគ្រាធ និងសាច់រឿងដ៏អាថ៍កំបាំងពីក្រោយការជោគជ័យរបស់វីរបុរសម្នាក់ៗ នោះគឺរឿង Oppenheimer។ មួយបែបសប្បាយ មួយបែបគ្រោធគ្រាធ ខុសគ្នា 180 ដឺក្រេតែម្ដង ដូចអ្វីដែល Seekers កំពុងតែផ្ដល់ជូននេះអ៊ីចឹង។

Credit: Far Out Magazine

Seekers បានចេញនូវ Barbie Cocktail Edition និង Oppenheimer Cocktail Edition តម្រូវទៅតាមការពេញនិយមក្នុងខែកក្កដានេះ។ 

Barbie Cocktail Edition ជាស្រាក្រឡុកលាយជាមួយ Jason Kong Cocktail ដែលមានពណ៍ផ្កាឈូកព្រឿងៗ និងរសជាតិរបស់ Gimlet (គឺជាស្រាក្រឡុកលាយជាមួយ Gin និង រសជាតិក្រូចឆ្មារ) ។ ផ្កាឈូកស្អាតៗបែបនេះ ច្បាស់ណាស់ថាត្រូវម៉ាច់ជាមួយមិត្តនារីៗជួបជុំចុងសប្ដាហ៍។  

 

សម្រាប់ Oppenheimer Cocktail Edition ជាស្រាក្រឡុកប្រើប្រាស់ជាមួយស្រាក្រឡុកប្រចាំ Seekers តែម្ដង គឺ Pandan Negroni។ ស្រាក្រឡុកនេះ ប្រើប្រាស់ Classic Negronic ជាមួយនឹងក្លិនស្លឹកតយ ដែលមានពណ៍ស្រគាប់ស្រគុំ តែក្លិនស្រាលស្រទន់ ដូចរឿង Oppenheimer ហ្នឹងចឹង។

បើមើលរឿងទាំង ២ នឹងហើយ អាចញ៉ាំទាំងពីរតែម្ដងក៏បានដែរ។ ហើយទាំង ២ ប្រភេទនេះ លោកអ្នកអាចរកបាននៅគ្រប់សាខាទាំងអស់របស់ Seekers។  

Seekers Spirits

  • ផ្លុវជាតិលេខ ២ (ចូលតាមច្រក ១៥៧៧ ប្រហែល ៣០០ម៉), សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
  • 093 998 852

ព័ត៌មានគួរតែអានបន្ទាប់