Atelier Kampot - អាទើលីយេកំពត៖ កន្លែងដែលមិនគួររំលងពេលទៅលេងខេត្តកំពត

នៅតែភ្នំពេញច្រើនពេក ចង់ទៅខេត្តលេងលំហែអារម្មណ៍ត្រូវអត់? បើមានកូនចិត្តចង់ទៅលេងកំពត កុំភ្លេចទៅសាកកន្លែងមួយនេះណា! ឃើញទំនងដល់ហើយ បើបានទៅកំពត ក្រុម FoodBuzz យើងដឹងតែទៅកន្លែងនេះតែម្ដង! អាទើលីយេកំពត (Atelier Kampot) ជាហាងមួយកន្លែងដែលមានទីតាំងនៅមាត់ទន្លេល្វឹងល្វើយនៃខេត្តកំពតតែម្ដង មានទេសភាពមាត់ទឹកសម្រាប់ជាចំណីភ្នែកពេលស្រស់ស្រូបអាហារ។ អាទើលីយេកំពត ជាហាងកាហ្វេផង ជាភោជនីយដ្ធានផង ដែលមានការតុបតែងឡើងតាមបែបអឺរ៉ុប សាមញ្ញតែស្រស់ស្អាត។ 

អាទើលីយេកំពត បង្កើតឡើងដោយបងប្អូនប្រុសពីរនាក់ដែលមានបំណងចង់ការពារនិងថែរក្សាវប្បធម៌របស់ខ្មែរយើងតាមរយៈភាពអស្ចារ្យនៃអាហារ និងស្ថាត្យកម្មក្នុងហាង។ កន្លែងនេះមានបម្រើជូនអាហារជាច្រើនមុខ មានទាំងបែបអឺរ៉ុប និងបែបអាសុីដោយមានបូករួមជាមួយម្រេច ឈ្ងុយៗ ដែលមានគុណភាពខ្ពស់នៃខេត្តកំពតផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុកដោយចុច Atelier Kampot - អាទើលីយេកំពត

Atelier Kampot - អាទើលីយេកំពត

  • Riverside Road, 15 Krong Kampot, Cambodia
  • 010 446 044

ព័ត៌មានគួរតែអានបន្ទាប់