ប្រេនកាហ្វេបង្កើតដោយកូនខ្មែរមួយទៀតនៅសន្ធរម៉ុកដែលអ្នកគួរតែសាក

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញតូបកាហ្វេតូចមួយឈ្មោះថា Asok នៅម្តុំគីរីរម្យរួចហើយ ទោះមិនធ្លាប់សាកតែក៏ធ្លាប់ជិះកាត់ឃើញដែរ។ តែថ្ងៃនេះ FoodBuzz នឹងលើកយកហេតុផលខ្លះៗដែលអ្នកគួរតែចូលសាក Asok ដែលជាប្រេនកាហ្វេខ្មែរនេះ។

សាខាថ្មីរបស់ Asok នៅក្បែរអាស៊ីអឺរ៉ុប
សាខាថ្មីរបស់ Asok នៅក្បែរអាស៊ីអឺរ៉ុប
ធំជាងមុន ទូលាយជាមុន

ធំជាងមុន ទូលាយជាមុន

ហើយថ្មីៗនេះ Asok បានពង្រីកសាខាថ្មីរបស់ខ្លួនមកដល់ម្តុំសន្ធរម៉ុកហើយក្បែរសាលាអាស៊ីអឺរ៉ុប ដែលមានទីតាំងធំទូលាយជាងមុនទៅទៀត សាកសមជាកន្លែងសិស្សានុសិស្សនៅក្នុងតំបន់នោះជ្រើសរើសជាកន្លែងអង្គុយសិក្សា រឺពិភាក្សាការងារជាក្រុម។

ក្តៅក៏មាន

រសជាតិមិនចាញ់ប្រេនផ្សេងនោះទេ
ត្រជាក់ក៏មាន

ត្រជាក់ក៏មាន
ក្តៅក៏មាន

ក្តៅក៏មាន
មិនចង់កាហ្វេ តែបៃតងក៏មាន

មិនចង់កាហ្វេ តែបៃតងក៏មាន

រសជាតិកាហ្វេទឹកដោះគោ និងតែបៃតងទឹកដោះគោដែលក្រុមការងារយើងបានសាក មានរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យអាចទទួលយកបាន។ Asok ក៏មានភេសជ្ជៈប្រចាំហាងគឺ Asok Original Drink ដែលអ្នកគួរតែសាកផងដែរ។

ចំណីទំពារលេងៗមិនអាចខ្វះបាន

ចំណីទំពារលេងៗមិនអាចខ្វះបាន
តារាងរាយនាមភេសជ្ជៈ

តារាងរាយនាមភេសជ្ជៈ

ប្រាកដណាស់ នៅ Asok មិនមានបម្រើតែភេសជ្ជៈមួយមុខនោះទេ Asok ក៏មានលក់នំកញ្ចប់ដែលនាំយកមកពីថៃ មីកំប៉ុងស្រុះទឹកក្តៅរួចស្រេច (2500 រៀល/កំប៉ុង) និងនំ Croissant ផងដែរ ដែលសុទ្ធតែជាអាវុធសំខាន់ពេលដែលអ្នកត្រូវការពេលកំពុងសិក្សាតែឯង រឺជាក្រុម។ ហើយ ឆាប់ៗនេះនៅ Asok ក៏មានលក់ ទឹកដំណាប់អំពិលដែលធ្វើដោយដៃតែម្តង។

នំពារពិសេស ល្បីតាំងពីកំពតមក

នំពារពិសេស ល្បីតាំងពីកំពតមក

ក្នុងរយៈពេលដែលហាងទើបដំណើរការចាប់ពីថ្ងៃទី 4 – 10 មករានេះ អ្នកនឹងទទួលបាននំពារដោយឥតគិតថ្លៃ រាល់ការកុម្ម៉ង់ភេសជ្ជៈណាមួយ ដែលនំពារនេះនំាចូលពីហាងនំពារដ៏ល្បីមួយនៅក្នុងខេត្តកំពត។

ត្រូវការកន្លែងសិក្សា កុំភ្លេចនឹកឃើញ Asok

ត្រូវការកន្លែងសិក្សា កុំភ្លេចនឹកឃើញ Asok

ទីតាំង: ផ្លូវ257 សង្កាត់ទឹកល្អក់II ខណ្ឌទួលគោក (ម្តុំផ្សារគីឡូលេខ4) | Googlemap 

ម៉ោងបើក: 6:30AM-7:00PM

តម្លៃ: 4000 R - 8000 R

ព័ត៌មានគួរតែអានបន្ទាប់